Posts

Showing posts from March, 2021

អត្ថបទ​: ការ​សម្អាត​ស្លឹក​ឈើ​ជ្រុះ​

Image
  អត្ថបទ​: ការ​សម្អាត​ស្លឹក​ឈើ​ជ្រុះ​ ស្មេរ:​​ ខ្វាត​ប៊ុន​រ័ត្ន​ អាត្មាបានបួសជាសមណេរក្នុងសំណាក់ព្រះពុទ្ធសាសនាអស់រយៈពេល៤ថ្ងៃហើយ ដើម្បីគម្រប់កិច្ចឲ្យគ្រប់ប្រាំពីរថ្ងៃ អាត្មាត្រូវរក្សានូវទស្សសិក្ខាបទរយៈពេល៣ថ្ងៃទៀត។ មានញោមពូ ញោមមីង ញោមបង ញោមប្អូន ញោមមិត្តទាំងឡាយបានមានចម្ងល់ឆ្ងល់ក៏តែងតែចោទសួរមកកាន់អាត្មាថា “មូលហេតុអ្វីបានជាចង់បួស?” កាលពីមុនពេលអាត្មាបួសជាសំណាក់សាមណេរ អាត្មាក៏មិនដឹងឆ្លើយតបយ៉ាងដូចម្តេចទេ ដោយសារតែអាត្មាក៏មិនដឹងច្បាស់អំពី អត្ថន័យនៃការបួសលាបំណន់ បួសសងគុណ -ល- អាត្មាក៏ចចេះតែឆ្លើយតាមរបៀបដែលទំនៀមទំលាប់ចាស់បុរាណនិយាយតៗគ្នារហូតមកដូច្នោះឯង។ តាមពិតទៅអាត្មាមិនមានបំណន់អ្វីឡើយ អាត្មាជាអ្នកចង់យល់ដឹងអំពីព្រះពុទ្ធសាសនាតាំងពីនៅតូចៗម្ល៉េះ ហើយអាត្មាក៏ជ្រើសរើសចូលរក្សាជីវិតជាសាមណេរដើម្បីឲ្យបានយល់កាន់តែច្រើនអំពីបញ្ហាដែលជាទំនាក់ទំនងរវាងហេតុនិងផល បុណ្យនិងបាប អាក្រក់និងល្អ និងឲ្យមានធម៏និងវិជ្ជារបស់ព្រះសម្មាសម្ពុទ្ធដែលតែងតែទូន្មានប្រៀនប្រដៅឲ្យដើរផ្លូវកណ្តាល សម្រាប់យកមកពិចារណាឲ្យបានជ្រៅជ្រះដើម្បីជាស្ពានក្នុងការរស់នៅក្នុងជាតិដែលពោពេញដោយទុក្ខនេះ។ រយៈពេលបួនថ្ងៃនេះជារយៈវេលាដ៏ខ្លីមួយសម្រាប់ជនផ្សេងៗ តែចំពោ...

បាណជាតិ(?) (១) ស្មេរ៖ ខ្វាត ប៊ុនរ័ត្

Image
  បាណជាតិ(?) (១) ស្មេរ៖ ខ្វាត ប៊ុនរ័ត្ន អាត្មាបានបួសជាសាមណេរក្នុងសំណាក់ព្រះពុទ្ធសាសនាអស់កាលគម្រប់៧ថ្ងៃហើយ។ រយៈពេលនៃការបរិបត្តនូវសិក្ខាបទរបស់អាត្មាមិនមែនបានយូរប៉ុន្មានក៏ពិតមែន ក៏ប៉ុន្តែអាត្មាបានរៀនបានយល់ដឹងអំពី ព្រះធម៌ ព្រះវិន័យ ការទូន្មាន ប្រៀនប្រដៅ ការអប់រំ ការប្រោស ការមេត្តាចំពោះភាវៈ សត្វទាំងឡាយ -ល- ដែលព្រះសាម្មាសម្ពុទ្ធបរមគ្រូទ្រង់ប្រោសបង្រៀនដល់មនុស្សសត្វទាំងឡាយបានច្រើនគួរសមដែរ។ ប្រហែលជាការយល់នេះអាចហៅបានថា “ការត្រាស់ដឹង” ឬយ៉ាងណា? ប្រហែលជានិយាយហួសហេតុហើយមើលទៅ។ គួរនិយាយថាជាការយល់ដឹងយល់ឃើញនូវធម៌របស់ព្រះសម្មាសម្ពុទ្ធវិញ ពីព្រោះអាត្មាអញបួសរៀននូវក្នុងសំណាក់ព្រះសាសនា ធម៏និងចំណេះដឹង ការយល់ឃើញទាំងឡាយរបស់អាត្មាក៏ស្ថិតនៅក្នុងការត្រាស់ ការពន្យល់ ការទូន្មានរបស់ព្រះបរមគ្រូសម្ពុទ្ធអញ្ចឹងដែរ។ អស់កាលជាច្រើនពាន់ឆ្នាំបន្ទាប់ពីព្រះសម្មាសម្ពុទ្ធសមណគោត្តមបានត្រាស់ដឹង ក៏មានព្រះអរហនជាច្រើនអង្គបានត្រាស់ដឹងនូវព្រះនិព្វាន្តជាបន្តបន្ទាប់ និងមានព្រះអរិយសង្ឃរាប់សិបរាប់ម៉ឺនព្រះអង្គបានត្រាស់ដឹងជានបន្តបន្ទាប់ផងដែរ ក៏ប៉ុន្តែព្រះអង្គទាំងអស់នេះសុទ្ធតែត្រាស់ដឹងយល់ឃើញធម៏របស់ព្រះបរមគ្រូសម្មាសម្ពុទ្ធមិនប្រាសចាកឬក៏ចាកច...

អត្ថបទ៖ មិនអីទេ(괜찮아)

  អត្ថបទ៖ មិនអីទេ (괜찮아) អ្នកនិពន្ធ៖ ចាំងយ៉ង់ហ៊ី (장영희) កាលពីរៀននៅបឋមសិក្សា ផ្ទះរបស់ខ្ញុំគឺជាផ្ទះបុរាណកូរ៉ែតូចមួយដែលស្ថិតនៅខណ្ឌឆេគី(១)។ នៅតាមផ្លូវដឿងហែម មានផ្ទះស្រដៀងៗគ្នានៅទល់មុខគ្នាចំនួន៤ខ្នង។ ដោយសារតែនៅពេលនោះផ្ទះមួយៗមានកូនក្មេងបួនប្រាំនាក់ក្នុងមួយផ្ទះៗ, គ្រាន់តែនៅផ្លូវដឿងហែមនោះ បើរាប់ទៅមានកូនក្មេងរៀនបឋមជាង១០នាក់បាត់ទៅហើយ។ នៅពេលសិស្សចុះពីរៀនម្តងៗ ផ្លូវដឿងហែមនោះ បានប្រែក្លាយទៅជាទីកន្លែងសម្រាប់ក្មេងៗលេងយ៉ាងរំពងអឺងកង។ ម្តាយរបស់ខ្ញុំគាត់មិនដែលចូលចិត្តរូបភាពដែលខ្ញុំអង្គុយអានតែសៀវភៅក្នុងផ្ទះតែម្នាក់ឯងនោះឡើយ។ ហេតុដូច្នោះហើយ បន្ទាប់ពីចុះពីរៀនហើយ ប្រហែលប្រមាណវេលាដែលក្មេងៗមកជុំគ្នា ម្តាយខ្ញុំតែងយកកូនកៅអីអង្គុយមកដាក់នៅជណ្តើរមុខទ្វារហើយទាញខ្ញុំមកដាក់ឲ្យអង្គុយ។ ប្រហែលជាគាត់ចង់ឲ្យខ្ញុំយ៉ាងហោចណាស់ក៏បានមកអង្គុយមើលក្មេងៗលេងយ៉ាងក្រៀវក្រាដែរហើយមើលទៅ។ ពេលនោះជាពេលដែលមិនមានកន្លែងក្មេងលេងដូចជំនាន់សព្វថ្ងៃអីនោះទេ, ក្មេងៗទាំងនោះភាគច្រើននាំគ្នាលេងពួនស៊ីញេ, លេងបោកក្រដាស, លេងត្រិះ, លេងលោតអន្ទាក់ -ល- ប៉ុន្តែចំពោះខ្ញុំដែលជាក្មេងពិការជើង ក្រៅពីលែងត្រិះ ខ្ញុំមិនអាចលេងអ្វីផ្សេងបានឡើយ។ ក៏ប៉ុន្តែមិត្តក្មេងៗដែលលេងនៅត...

អត្ថបទ៖ ភាពគ្មានរបស់ជាកម្មសិទ្ធ (無所有)

  [Update1] អត្ថបទ៖ ភាពគ្មានរបស់ជាកម្មសិទ្ធ (無所有) អ្នកនិពន្វ៖ ព្រះភិក្ខុ ផប់ចង់(법정스님) “អាត្មាភាពគឺជាព្រះសង្ឃដែលដើរបិណ្ឌបាត្រដ៏ក្រីក្រម្នាក់។ អ្វីដែលអាត្មាមាននោះគឺត្រឹមតែផ្តិលទឹកនិងចានបាយដែលធ្លាប់ប្រើនៅក្នុងមន្ទីឃុំឃាំង ទឹកដោះចៀមមួយដប ក្រណាត់រំចង្កេះកញ្ចាស់៦ កន្សែងពោះគោ ហើយនិងចានកំប្លែតកញ្ចាស់មួយប៉ុណ្ណោះ។” នេះគឺជាពាក្យសម្តីដែលអាត្មាបាននិយាយកំឡុងពេលដែលបើកបង្ហាញរបស់របររបស់អាត្នាទៅកាន់មន្ត្រីឆែកឆេរអន្តោប្រវេសន៍ម៉ាល់សេយូ កាលពីអាត្មាធ្វើដំណើរទៅចូលរួមកិច្ចប្រជុំតុមូលលើកទី២ដែលមហាត្មះកាន់ឌីប្រារព្វធ្វើឡើងនាខែកញ្ញាឆ្នាំ១៩៣១នៅទីក្រុងឡុង។ អាត្មាបានឃើញឃ្លាមួយនេះនៅពេលដែលអាត្មាអាន “កម្រងសម្តីរបស់កាន់ឌី” ដែលចងក្រងឡើងដោយ លោក គ្រីផាល់ឡានី ហើយបន្ទាប់ពីអានហើយអាត្មាមានសេចក្តីអៀនខ្មាស់ខ្លាំងណាស់ដោយសារតែអ្វីដែលអាត្មាមានពេលនោះអាត្មាគិតថាវាច្រើនលើសលប់ បើប្រៀបធៀបទៅនិងអ្វីដែលអាត្មាមានបច្ជុប្បន្ន។ តាមពិតទៅ, នៅពេលដែលអាត្មាកើតដំបូង អាត្មាមិនបានយកអ្វីមកតាមខ្លួននោះទេ។ រស់នៅសមល្មមដែលខ្លួនត្រួវរស់់ហើយក៏រលត់សាបសូន្យបាត់ពីលើផែនដី ហើយនៅពេលត្រលប់ទៅវិញក៏ទៅដោយដៃទទេរដែរ។ ប៉ុន្តែនៅពេលដែលរស់នៅពីមួយថ្ងៃទៅមួយថ្ងៃអានេះអានោះវាខ...

ដើមឈើ

  ដើមឈើ អ្នកនិពន្ធ៖ លីយ៉ាំងហា (이양하) បកប្រែ៖ ខ្វាតប៊ុនរ័ត្ន ដើមឈើមានគុណធម៌។ ដើមឈើចេះពេញចិត្តនឺងបរិមាណទឹកដែលគេស្រោចឲ្យ។ វាមិនដែលស្តីបន្ទោសវាសនាដែលបង្កើតវាមកជាដើមឈើ ហើយក៏មិនដែលរអ៊ូសូរថា ហេតុអ្វីបានជាយកខ្លួនមកដាក់ដាំនៅទីនេះនៅទីនោះឡើយ។ វាក៏មិនដែលរករឿងគិតរកហេតុភេទថាបើទៅឈរនៅលើទួលប្រហែលជាមានពន្លឺគ្រប់គ្រាន់ ឬក៏ទៅដុះនៅជ្រោះទាបទៅប្រហែលជាមានទឹកគ្រប់គ្រាន៉ឡើយ ដើមឈើមិនដែលគិតចង់រិះរកទីតាំងថ្មីសោះឡើយ។ ក្នុងនាមជាកូនចៅរបស់ទឹក របស់ដី របស់ព្រះអាទិត្យ ដើមឈើតែងតែទទួលយកនូវអ្វីដែលទឹក ដី និង ព្រអាទិត្យផ្តល់ឪ្យប៉ុណ្ណោះ វាមិនដែលរអ៊ូរទាំរឿងលើសរឿងខ្វះសោះឡើយ។ វាក៏មិនដែលបើកភ្នែគសម្លឹងមើលឬក៏និយាយដើមរឿងរ់ាវរបស់មិត្តជិតខាងឡើយ។ ដើមស្រល់គឺដុះតាមដើមស្រល់ពេញចិត្តនឺងខ្លួនជាដើមស្រល់ ចំណែកផ្កាក្រដាសក៏វាពេញចិត្តនឹងខ្លួនវាដែលជាដើមផ្កាក្រដាស។ ដើមឈើសែនឯកាណាស់។ ដើមឈើស្គាល់ពីភាពឯកាគ្រប់បែបយ៉ាង។ វាដឹងពីភាពឯការបស់ព្រឹកដែលគ្របដណ្តប់យ៉ងងងឹតឈឹងដោយអ័ព្វដ៏ក្រាស់ ហើយវាក៏យល់ពីភាពឯការបស់ពេលសាយ័ណ្ហដែលរុំព័ទ្ជដោយពពកយ៉ាងខ្មៅងងឹតដែរ។ វាយល់អំពីភាពឯការបស់សុរិយេជិតលិចនាពេលល្ងាចដែលកំពុងតែមានភ្លៀងរលឹមនារដូវស្លឹកឈើជ្រុះ ហើយវាក៏យល់ពីភាពឯការបស់ចចន្...

The moon

Image
  The Moon The moon that everyone knows It’s beautiful at night Shine across the sea And through the rivers The moon that everyone knows It’s beautiful at noon Shine across the sky Even sun light takes over the earth Still the moon in everyone’s mind It is always beautiful Shine inside everyone’s heart But does everyone ever think about the moon that is trying to shine alone in stormy night? The moon that everyone knows it is not the moon That everyone knows Don’t think that you know everything about the moon   

ច្រាំងសមុទ្យ

  ច្រាំងសមុទ្រ រលកសមុទ្រ បក់ទៅមិនផុត​ ច្រាំងសមុទ្រឡើយ បោកមកមិនឈប់ មិនសោះកន្តើយ ទោះថ្ងៃលិចហើយ ​​​​​​​​​​​​​ ក៏មិនប្រណី។ អាសូរតែច្រាំង ទោះមានកំហឹង ក៏មិនអាចស្តី ជាច្បាប់ធម្មជាតិ មិនអាចសំចី តវាសម្តី ឲ្យប្រណីបាន។ ច្រាំងនេះកម្មណាស់ ក្រាស់អើយសែន​ក្រាស់ វាស់វែងពុំបាន រលកបោកខ្លួនហើយ ក៏កម្មតាមដាន រលកតិរច្ឆាន តាមរំខានខ្លួន។ បោកមិនអស់ចិត្ត ទម្លាក់បំផិត បន្ថែមចំនួន សំរាមសមុទ្រ ដេញតាមអង្រួន ឳ!កម្មមាសស្ងួន ម្តេចតាមប្រហារ? សែនអាសូរក្រៃ ទោះគេក្រលៃ ថាច្រាំងមុសា ក៏មិនប្រកែក ប្រឆាំងតវ៉ា ទទួលវាសនា ទេវតាកំណត់។   ឳ!ច្រាំងទាំងឡាយ ត្បិតគេនែបខាយ ក៏ច្រាំងអត់ធ្មត់ អត់ទ្រាំតស៊ូ ដើម្បីរួចផុត ច្រាំងសែនតក់ស្លុត ព្រោះគេនៅប្រហារ។ គេលែងគេសើច ផ្ទះអស់សំណើច សប្បាយកាយា ឯច្រាំងនេះវិញ ស្ទើរខ្លោចឳរា តើមាននរណា ស្រាយបញ្ហថ្លៃ? សប្បាយរួចហើយ ​ក៏គេព្រងើយ ចាកចោលទីទៃ គេទុកបន្សល់ បន្ថែមកម្មថ្មី សំរាមចរណៃ ​​ ពាសពេញដីដា។ កម្មអើយសែនកម្ម ខំប្រឺងប្រចាំ ប្រឆាំងវាសនា ច្រាំងសែនឈឺចាប់ ក្តុកក្តួលពើតផ្សា តើមាននរណា ​ ​សោកាជាងច្រាំង? ឳ!អ្នកទាំងពួង អ្នកត្រូវដឹងផង ថាកាយាច្រាំង រងកម្មជាងអ្នក​ ព្រោះគ្មានកម្លាំង​​ តែអ្នកវិញខ្លាំង ​​​​​​​ តតាំងវ...

ទ្វា​រ​ (Exit Door) 탈출구

  ទ្វា​រ​ (Exit Door) ​ ខ្ញុំ​ដេីរ​ទៅឃើញ​ទ្វារ​នៅ​ខាង​មុខ​ ក៏ដេីរ​សំដៅ​ទៅ​ ប្រុង​នឹង​ចេញ​ទៅ​ ទៅ​រក​ក្ដី​សុបិន​។ តែ​ពេល​ទៅ​ដល់​ភ្ញាក់​ព្រើត​គាំង​នៅ​ ទ្វារ​ដែលខ្ញុំ​ប្រុង​ទៅ​ ត្រូវ​បាន​គេ​ចាក់​សោរ​ជាប់​ ព្រោះ​តែ​កូវីដ​១៩។ ម្ល៉ោះ​ហើយ​គ្មាន​អ្វី​ ក្រៅ​ពី​ងាក​ក្រោយ​ទៅ ស្វែងរក​ទ្វារ​ថ្មី​ ទ្វារ​ដែល​មិន​បិទមិន​ចាក់​មិន​ពួន​។ ឱ​!អ្នក​ទាំងឡាយ​អេីយ ទ្វារ​ជាប់​សោរ​ហេីយ​ត្រូវ​ធ្វើ​យ៉ាង​ណា​ អ្នក​គួរ​រក​សោរ​មកចាក់​ទ្វារ​បា​ ឬបក​កាយា​ទៅ​រក​ទ្វា​ថ្មី​ ? 탈출구 내 앞에선 문이 보여 그 문을 통하여 탈출하려 하였으나 가보니 문이 잠겨 있더라 이제 코로나19로 그 출구가 잠겨 그 문으로 벗어날 수 없으니 이제 딴 문으로 되돌아 갈 수밖에... 탈출구여 보이는데도 탈출할 수 있어 보인데도 나는 왜 벗어나갈 수 없느냐 탈출희망자여(?) 출구 문이 잠겨 있으니 열쇠 찾아 열어보겠느냐 딴 출구를 찾아 탈출하겠느냐 #탈출구 #시 #한캄 #កំណាព្យ #Poem