ផ្លូវ
ផ្លូវ (សូមអភ័យទោសចំពោះកំហុសអក្ខរាវិរុឌ្ឍន៍ ពាក្យកម្ចីនិងក្រៀមភាសា) មនុស្សយយើងម្នាក់ៗកើតមកត្រូវបានដើរទៅតាមផ្លូវរៀងៗខ្លួន។ ផ្លូវដែលមនុស្សម្នាក់កំពុងដើរនេះ មិនប្រាកដថាជាផ្លូវត្រូវ មិនប្រាកដថាជាផ្លួវស្រួល និងមិនប្រាកដថាជាផ្លូវដែលខ្លួនចង់ដើរឬចង់ទៅនោះឡើយ ពេលខ្លះអាចជាផ្លួវដែលយើងត្រូវបានបង្ខំឲ្យដើរឬដោយសារតែយើងគ្មានផ្លូវដទៃណាដែលអាចដើរបានទើបធ្វើឲ្យយើងបានដើរមកដល់ផ្លូវមួយនោះ។ តែទោះបីជាយ៉ាងណាក្តីផ្លូវដែលយើងដើរមួយនេះតែងតែមានចំណោទចុះចំណោទឡើង ហើយក៏មានច្រាំងទាលទេរទៅតាមផ្ទៃដីរបស់ផ្លូវនិមួយៗ។ ផ្លូវដែលមនុស្សម្នាក់ៗត្រូវដើរ វាកម្រមានផ្លូវដែលរាបស្មើរស្រួលដើរនោះឡើយ។ មកទល់នឹងពេលនេះខ្ញុំក៏ធ្លាប់បានដើរឆ្លងកាត់តាមផ្លូវច្រើនបែបច្រើនយ៉ាងរួចមកហើយដែរ។ តើអ្នកចង់ស្តាប់ពីបទពិសោធន៏នៃការដើរតាមផ្លូវឡើងភ្នំមួយររបស់ខ្ញុំដែរឬទេ? “ខ្នងផ្សារ” អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់លឺឡើងស៊ាំទៅហើយ។ ស្ថានទី(?)មួយនេះជាកន្លែងដែលមនុស្សភាគច្រើននៅក្នុងប្រទេសកម្ពុជាយើងកំពុងតែមានបំណងប្រាថ្នាចង់ទៅលេងស្ថានទីមួយនេះ។ “ខ្នងផ្សារ” ជាកំពូលភ្នំដ៏សែនស្រស់ស្អាតតាមលក្ខណៈធម្មជាតិប្រៀបបីដូចជាឋានសួគ៌លោកិយដែលមានតែមួយគត់នៅប្រទេសកម្ពុជាយើង។ ស្ថានទីមួ...