Posts

Showing posts from June, 2025
Image
  ដើមឈើលើភ្នំ ដើមរដូវស្សាឈានមកដល់ ព្រះភិរុណមិនបង្អង់ទម្លាក់ព្រះកាយាបង្ហូរទឹកភ្លៀងស្ទើររៀងរាល់ថ្ងៃ។ ព្រៃព្រឹក្សា ដើមឈើតូចធំក៏បានរីកលូតលាស់ប្រែជាខៀវខ្ចី រីឯបក្សាបក្សីស្រែកច្រៀងរំពងអបអរទទួលរេដូវថ្មី ដែលជាវេលានៃការរៀបចំសំបុកសម្រប់គ្រួសារថ្មី។ រដូវវស្សានេះ ក៏ជារដូវមួយ ដែលប្រជាជនខ្មែរក្មេងចាស់ប្រុសស្រី ប្រញ៉ាប់ជើងដៃចាប់ផ្តើមធ្វើស្រែចម្ការ ប៉ុន្តែអ្នកធ្វើការរាជការដូចរូបខ្ញុំ មិនថារដូវប្រាំង រដូវវស្សា តែងតែប្រុងប្រៀបកាយាបម្រើកិច្ចការជារៀងរាល់ថ្ងៃ។ ថ្ងៃនេះជាថ្ងៃឈប់សម្រាកចុងសប្តាហ៍ ក្រុមគ្រួសារក៏ពិភាក្សាគ្នាថា គួរតែទៅដើរកម្សាន្តនៅឧទ្យានជាតិគីរិរម្យ ជាទីដែលស្អាតអស្ចារ្យនារដូវស្សានេះ ដើម្បីសម្រាកលំហែពីការងារលំហែកាយាបានម្តង។ ស្រេចគ្នាហើយ ក៏ទាញឡានបើកបោលឡើងទៅផ្លូវល្បឿនលឿនសំដៅទៅច្រកត្រែងត្រយឹង ដើម្បីបន្តឡើងទៅលើកំពូលភ្នំគីរីរម្យដែលជាទិសដៅកម្សាន្តរបស់ពួកយើង។ នៅអមសងខាងវិថី រក្ខា និងព្រឹក្សាលតាវល្លិដុះដេរដាសលើដៃ បង្កើតជាផ្ទាំងទស្សនីយភាពខៀវខ្ចី សណ្តំដួងហរទ័យេជនត្រាចរលើដងវិថីឱ្យលង់លក់ទៅក្នុងមន្តស្នេហ៍របស់ធម្មជាតិ។​ គយគន់ទេសភាពតាមដងផ្លូវមិនយូរប៉ុន្មាន រថ(?) ក៏បានឡើងមកដល់លើខ្នងភ្នំគីរីរម្យដែលមានដើមស្រ...