អត្ថបទ៖ ភាពគ្មានរបស់ជាកម្មសិទ្ធ (無所有)

 [Update1]

អត្ថបទ៖ ភាពគ្មានរបស់ជាកម្មសិទ្ធ (無所有)
អ្នកនិពន្វ៖ ព្រះភិក្ខុ ផប់ចង់(법정스님)
“អាត្មាភាពគឺជាព្រះសង្ឃដែលដើរបិណ្ឌបាត្រដ៏ក្រីក្រម្នាក់។ អ្វីដែលអាត្មាមាននោះគឺត្រឹមតែផ្តិលទឹកនិងចានបាយដែលធ្លាប់ប្រើនៅក្នុងមន្ទីឃុំឃាំង ទឹកដោះចៀមមួយដប ក្រណាត់រំចង្កេះកញ្ចាស់៦ កន្សែងពោះគោ ហើយនិងចានកំប្លែតកញ្ចាស់មួយប៉ុណ្ណោះ។” នេះគឺជាពាក្យសម្តីដែលអាត្មាបាននិយាយកំឡុងពេលដែលបើកបង្ហាញរបស់របររបស់អាត្នាទៅកាន់មន្ត្រីឆែកឆេរអន្តោប្រវេសន៍ម៉ាល់សេយូ កាលពីអាត្មាធ្វើដំណើរទៅចូលរួមកិច្ចប្រជុំតុមូលលើកទី២ដែលមហាត្មះកាន់ឌីប្រារព្វធ្វើឡើងនាខែកញ្ញាឆ្នាំ១៩៣១នៅទីក្រុងឡុង។ អាត្មាបានឃើញឃ្លាមួយនេះនៅពេលដែលអាត្មាអាន “កម្រងសម្តីរបស់កាន់ឌី” ដែលចងក្រងឡើងដោយ លោក គ្រីផាល់ឡានី ហើយបន្ទាប់ពីអានហើយអាត្មាមានសេចក្តីអៀនខ្មាស់ខ្លាំងណាស់ដោយសារតែអ្វីដែលអាត្មាមានពេលនោះអាត្មាគិតថាវាច្រើនលើសលប់ បើប្រៀបធៀបទៅនិងអ្វីដែលអាត្មាមានបច្ជុប្បន្ន។
តាមពិតទៅ, នៅពេលដែលអាត្មាកើតដំបូង អាត្មាមិនបានយកអ្វីមកតាមខ្លួននោះទេ។ រស់នៅសមល្មមដែលខ្លួនត្រួវរស់់ហើយក៏រលត់សាបសូន្យបាត់ពីលើផែនដី ហើយនៅពេលត្រលប់ទៅវិញក៏ទៅដោយដៃទទេរដែរ។ ប៉ុន្តែនៅពេលដែលរស់នៅពីមួយថ្ងៃទៅមួយថ្ងៃអានេះអានោះវាខ្លាចជាទំនួលខុសត្រូវរបស់អាត្មា។ វាពិតមែនដែលអាត្មាអាចនិយាយបានថាវាគឺជាវត្ថុដែលអាត្មាត្រូវការប្រចាំថ្ងៃ។ ប៉ុន្តែតើវាមានគ្រាន់តែជាវត្ថុដែលត្រូវការជាចាំបាច់រហូតដល់ថ្នាក់ដែលមិនអាចអតលបានឬយ៉ោងណា? កាន់តែពិនិត្រមើលទៅ របសដែលមិនមានក៏មិនអីនោះវាមិនមានតិចនោះទេ។
ពួកយើងទាំងអស់គ្នាបានរបស់របរតាមរយៈតម្រូវការក៏ពិតមែន ក៏ប៉ុន្តែពេលខ្លះដោយសារតែរបស់របរទាំងនេះវាធ្វើឲ្យយើងមិនស្រណុកចិត្តមិនតិចនោះទេ។ ដូច្នេះហើយការដែលយើងមានរបស់អ្វីមួយនៅក្នុងខ្លួនរវបស់យើង គឺវាមានន័យថាយើងត្រូវជាប់ជំពាក់ពាក់ព័ន្ធជាមួយអ្វីមួយផ្សេងទៀត។ បើយើងសន្មតថាវត្ថុដែលយើងបានមកដោយសារតម្រូវការនោះវាធ្វើឲ្យយើងគ្មានសេរីភាពដោយជាប់ជំពាក់ពាក់ព័ន្ធជាមួយនិងអ្វីមួយនោះ, វាមានន័យថាភាពជាម្ចាស់ត្រូវបានផ្ទេរមកយើងហើយ យើងត្រូវទទួលកាន់កាប់វត្ថុនោះ។ ដូច្នោះហើយការដែលយើងមានរបស់របរច្រើន យើងភាគច្រើនតែងតែមានអំណួតទៅលើពួកវាក៏ពិតមែនក៏ប៉ុន្តែវាក៏មានន័យថានៅពេលជាមួយគ្នានេះដែរយើងក៏ត្រូវបានជាប់ជំពាក់ទៅនឹងអ្វីមួយផងដែរ។
កាលពីឆ្នាំមុន អាត្មាបានខំប្រឹងដាំផ្កាអ័រគីដេពីរថូ ប្រឹងដាំអស់ពីកម្លាំងកាយចិត្តរហូតដល់រដូវក្តៅ។ អ័រគីដេនេះ ៣ឆ្នាំមុននៅពេលអាត្មាបានផ្លាស់ប្តូរកុដិមកកាន់កុដិថារ៉េហន់(១)ដែលអាត្មាស្នាក់នៅសព្វថ្ងៃ មានព្រះសង្ឃមួយអង្គបានផ្ញើវាមកដាក់ក្នុងបន្ទប់អាត្មា។ ដោយសារតែកុដិនេះអាត្មាគង់នៅម្នាក់ឯង ភាវៈដែលមានជីវិតគឺមានតែអាត្មានិងដើមអ័រគីដែទាំងនេះប៉ុណ្ណោះ។ អាត្មាក៏បានស្វែងរកគម្ពីសៀវភៅដែលទាក់ទងនិងពួកវាយកមកអានដើម្បីមើលថែពួកវា, ពេលខ្លះដើម្បីរក្សាសុខភាពពួកវា អាត្មាក៏ផ្ញើឲ្យអ្នកស្គាល់គ្នា ទិញជី Hyponex ពីម្ខាងសមុទ្រក៏មាន។
អោយតែដល់រដូវក្តៅម្តងៗ, អាត្មាតែងតែលើកពួកវាយកទៅដាក់កន្លែងដែលមានម្លប់ត្រជាក់, ពេលរដូវរងារវិញអាត្មាតែងតែកំដៅបន្ទប់ឲ្យក្តៅលើសពីតម្រូវការអាត្មា គឺដើម្បីតែពួកវា។ បើកាលមុនខំប្រឹងបំរើឪពុកម្តាយឲ្យអស់ពីចិត្តពីថ្លើមដូចធ្វើទៅដើមអ័រគីដេទាំងនេះ, ប្រហែលជាបានលឺគេសរសើរថាជាកូនកត្តញ្ញូស្តាប់រហូលដល់សឹកត្រចៀកហើយមើលទៅ។ អញ្ចឹងហើយ ដោយសារតែការស្រលាញ់ដ៏ខ្លាំងលើសលប់ទៅលើវា ឲ្យតែដល់ដើមរដូវផ្ការរីក ពួកវាតែងតែចេញផ្កាពណ៌ស្វាយជាមួយនិងក្លិនក្រអូបឈ្ងុយឈ្ងុប់ ធ្វើឲ្យអាត្មារំភើបក្រៃលែង។ ត្របកស្លឹកវាតែងតែស្រស់ពព្រើកប្រៀបដូចជាលោកខែចំណិតដែលរះលើមេឃ។ គ្រប់គ្នាដែលមកលេងកុដិអាត្មា នៅពេលដែលឃើញអ័រគីដេដ៏ស្រស់ស្អាតនេះហើយតែងតែនិយាយទៅកាន់ពួកវាថា “សូមឲ្យស្រស់បែបនេះជារៀងរហូត!”។
កាលពីរដូវក្តៅនាឆ្នាំមុន ពេលដែលភ្លៀងវស្សាបានចាប់ផ្តើមបង្អុរចុះមក អាត្មាធ្លាប់បានមានការទៅជួបសម្តេចព្រះគ្រូអ៊ុនហនៅវត្តប៉ុងសន់។ ព្រះសុរិយាបានយាងមកដល់ចំពាក់កណ្តាលមេឃា ស្រាប់តែរស្មីព្រះសុរិយាបានចែងចាំងឆ្វាចឡើងចាំងភ្នែកតាមប្រឡោះពពកភ្លៀង ផ្គួបផ្សំជាមួយសំលេងទឹកអូរហូររ៉ក់ៗប៉ះនឺងថ្ម ព្រមគ្នាសម្លេងរៃយំរងំរណ្តំក្នុងព្រៃដ៏ខៀវស្រងាត់។ វ៉ា! ពេលនេះហើយ អាត្មាបាននឹកភ្ញាក់ព្រើត។ អាត្មាចេញមកទុកដើមអ័រគីដេចោលនៅរានខាងក្រៅ។ ពន្លឺថ្ងៃដែលលេចចេញចែងចាំងយ៉ាងស្ងាត់ជ្រងំតាមប្រឡោះពពក ប្រៀបដូចជាសន្ទូងដែលស្ទូងក្នុងស្រែ វាបែជាធ្វើឲ្យអាត្មាខកចិត្តយ៉ាងខ្លាំង។ ស្លឹកអ័រគីដេដែលវាលាតសន្ធឹងត្រូវពន្លឺថ្ងៃក្តៅ ភ្នែកវាប្រែជាស្រវាំង មិនអាចទុកចោលយូរទៀតបានឡើយ។ អាត្មាក៏រត់យ៉ាងលឿនមកកុដិវិញ។ មិនខុសពីអាត្មាគិតមែន, ស្លឹកវានៅលាតត្រដាងធ្លាក់ដល់ឥដ្ឋបាត់ទៅហើយ។ អាត្មាមានអារម្មណ៏ថាសោកស្តាយហើយក៏យកទឹកអណ្តូងមកស្រោចឲ្យមានសំណើម, ស្រាប់តែវាងើបមកវិញបន្តិចៗយ់ាងលំបាកលំបិន។ តែវាមើលទៅហាក់ដូចជាបាត់បង់កម្លាំងកាយដែលធ្លាប់តែស្រស់ស្រាយ។ នៅពេលនោះហើយដែលទាំងខ្លួនទាំងមូលរបស់អាត្មា ទាំងក្នុងចិត្តរបស់់អាត្មា បានមានអារម្មណ៍យ៉ាងស្តែងៗ ថាការដែលជាប់មមៃជាមួយនិងអ្វីមួយ វាធ្វើឪ្យយើងមានទុក្ខក្នុងចិត្ត។ ពិតណាស់, អាត្មាបានដាក់កាយចិត្តមមៃហួសហេតុទៅលើអ័រគីដេទាំងនេះ។ អាត្មាក៏តាំងចិត្តថា អាត្មានឹងចាកចេញពីការការគិតមមៃនេះឲ្យបាន។ កំឡុងពេលដែលអាត្មាដាំដើមអ័រគីដេ ទោះបីជារដូវខែឡើងភ្នំក៏ដោយ ក៏អាត្មាមិនដែលបានកម្រើខ្លួនទៅណារួចឡើយ នៅតែកន្លែងដដែលៗ។ បើមានការនៅខាងក្រៅហើយត្រូវទុកបន្ទប់ចោល អាត្មាតែងតែងតែត្រូវបើកបង្អួចចោលដើម្បីឲ្យមានខ្យល់ចេញចូល, ហើយមិនមានតែពីរបីដងទេដែលអាត្មាត្រូវទៅបានពាក់កណ្តាលផ្លូវហើយត្រូវត្រលប់មកវិញដោយសារតែនឹកឃើញថាទុកថូចោលនៅខាងក្រៅ។ ទាំងអស់នេះហើយគឺជាការជាប់មមៃដ៏ព្រៃផ្សៃ។ ពីរបីថ្ងៃក្រោយមក, ដោយសារតែមានភ្ងៀវដែលមិនចេះនិយាយស្តីដូចអ័រគីដេបានមកលេង អាត្មាក៏ហុចថូរផ្កាឲ្យភ្លាមៗមួយរំពេច។ តាមរយៈនេះហើយ អាត្មាក៏បានដកខ្លួនចេញផុតពីការជាប់ពាក់ព័ន្ធមមៃនោះ។ មានអារម្មណ៍រួចផុតស្រលះដូចបានហោះអញ្ចឹង។ ទោះបីជាត្រូវព្រាត់ប្រាស់ជាមួយវត្ថុដែលដាក់កាយជាប់ចិត្តរយៈពេលបីឆ្នាំមកហើយក៏ដោយ ក៏អាត្មាមានអារម្មណ៍ថាស្រលះកាយាច្រើនជាងមានអារម្មណ៍ដែលខូចចិត្តនិងអារម្មណ៍ដែលគ្មានព្រលឹងក្នុងខ្លួន។ ចាប់ពីពេលនោះមកអាត្មាក៏តាំងចិត្តថានឹងបោះបង់របស់របរមួយថ្ងៃមួយៗ។ អាចនិយាយបានថា តាមរយៈអ័រគីដេនេះហើយ ធ្វើឲ្យអាត្មាចាប់ផ្តើមយល់ពីអត្ថន័យរបស់ “ភាពមិនមានរបស់ជាកម្មសិទ្ធ”។
ប្រវត្តិសាស្រ្តរបស់មនុស្សបើនិយាយអោយចំទៅគឺហាក់បីដូចជាប្រវត្តិសាស្រ្តនៃភាពជាកម្មសិទ្ធ។ គឺវាហាក់បីដូចជាម្នាក់ៗខំប្រឺងច្បាំងប្រយុទ្ធមិនចេះឈប់ឈរដើម្បីតែបានលាភសក្ការៈមកកាន់កាប់ជារបស់ខ្លួនឲ្យបានច្រើនជាងមុន។ ភាពលោភលន់ទៅលើរបស់ជាកម្មសិទ្ធនេះ វាគ្មានដែនកំណត់ហើយក៏គ្មានថ្ងៃឈប់សម្រាកដែរ។ វាគឺធ្វើឲ្យយើងព្យួរជាប់ជាមូយនឹងគំនិតដែលចង់បានរបស់មួយហើយមួយទៀតៗ។ ត្រឺមតែជាវត្ថុ វានូវតែមិមនគ្រប់គ្រាន់ទៀត ដល់ថ្នាក់សូម្បីតែមនុស្សក៏ចង់បានយកមកធ្វើជារបស់ខ្លួនថែមទៀត។ នៅពេលដែលមនុស្សទាំងអស់ហ្នឹងមិនធ្វើតាមអ្វីដែលខ្លួនចង់បាន ក៏មានអារម្មណ៍ចង់បានអ្នកដទៃរហូតដល់ថ្នាក់មិនខ្លាចនឹងប្រព្រឹត្តអំពើឃោឃៅ មិនគិតខុសមិនគិតត្រូវ ហាក់ដូចជាបីសាចកំណាចចូលមកសណ្ធិតក្នុងខ្លួន។ ការលោភលន់ចង់បានជាកម្មសិទ្ធរបស់ខ្លួន វាតែងតែបង្កឲ្យមានភាពមិនស្មើរគ្នាបង្កើតជាការចំណេញនិងខាត។ វាមិនត្រឹមតែកើតមានចំពោះបុគ្គលម្នាក់ៗនោះទេ តែទំនាក់ទំនងរវាងប្រទេសជាតិពីរក៏វាដូច្នោះដែរ។ យើងធ្លាប់បានដឹងមានលឺច្រើនមកហើយ ប្រទេសពីរដែលម្សិលមិញបានចងសម្ព័ន្ធនិងគ្នាតែថ្ងៃនេះវិញបែរជាមកឈរតតាំងជាមួយគ្នាក៏មាន, ប្រទេសដែលធ្លាប់តែឈ្លោះទាស់ទែងគ្នាបែរជាបញ្ជូនរាជទូតទៅវិញទៅមកដើម្បីបង្កើតទំនាក់ទំនងឲ្យកាន់តែជិតស្និតក៏មាន។ ទាំងនេះក៏ដោយសារតែទំនាក់ទំនងរបស់ការចំណេញនិងខាតដែលបង្កឡើងដោយសារតែរបស់របរជាកម្មសិទ្ធប៉ុណ្ណោះ។ ប្រសិនបើយើងប្តូរទិសដៅប្រវត្តិសាស្រ្តរបស់មនុស្សមកពីប្រវត្តិសាស្រ្តដែលដណ្តើមគ្នាកាន់កាប់ជាកម្មសិទ្ធ ទៅជាប្រវត្តិសាស្ត្រដែលគ្មានការកាន់កាប់ជាកម្មសិទ្ធវិញ តើវានឹងទៅជាយ៉ាងណា? ប្រហែលជាស្ទើរតែមិនមានជម្លោះរវាងគ្នានិងគ្នាឡើយ។ ប្រហែលជាមិនពាក្យដែលថា ជម្លោះឈ្លោះដោយសារតែគេគ្មានអ្វីឲ្យមកគាត់ទៀតនោះឡើយ។
កាន់ឌីក៏ធ្លាប់បាននិយាយដូច្នេះថា “អាត្មាគិតថា ការដែលមានរបស់ជាកម្មសិទ្ធប្រៀបដូចជាការជាប់បទឧក្រិដអញ្ខឹង។”។ គឺគាត់ស្អប់ដោយសារតែនៅពេលដែលគាត់មានរបស់អ្វីមួយ គឺដឹងតែមានអ្នកដែលចង់បានរបស់ដូចគ្នានិងគាត់ បើគាត់មិនបាន ប្រហែលជាអ្នកដែលចង់បាននោះអាចនឹងបាននរបស់ហ្នឹងវិញ។ ក៏ប៉ុន្តែវាស្ទើរតែជារឿងមិនអាចទៅរួចទៅហើយ ដូច្នោះហើយ គាត់ជៀសមិនផុតពីការដែលមានអារម្មណ៍ថាជាប់ទោសឧក្រិដដោយសារតែរបស់ជាកម្មសិទ្ធដែលខ្លួនមានឡើយ។ ទស្សនៈទៅលើការចង់កាន់កាប់កម្មសិទ្ធរបស់យើងទាំងអស់គ្នា ពេលខ្លះវាធ្វើឲ្យភ្នែកយើងសម្លឺងទៅកាន់តែឆ្ងាយ។ ហេតុដូច្នេះហើយ វាធ្វើឲ្យយើងរីករាយដាក់ចិត្តទៅហ្នឹងពួកវា រហូតដល់ថ្នាក់សូម្បីតែពេលមើលថែទាំផ្នែកនៃរាងកាយរបស់ខ្លួនក៏គ្មានដែរ។ ប៉ុន្តែពេលមួយយើងនឹងចាកចេញទៅដោយដៃទទេ។ សូម្បីតែសាច់ដែលមានជាប់នឹងរាងកាយក៏ត្រូវបោះចោល ហើយចាករសាត់អណ្តែតចេញទៅទទេ។ ពេលនោះហើយ ទោះបីជាវាមានទំហំបរិមាណច្រើនប៉ុណ្ណាក៏ដោយ ក៏វាមិនអាចធ្វើឲ្យយើងធ្វើអ្វីបានទៀតឡើយ។
មានពាក្យមួយលើកឡើងថា “មានតែអ្នកដែលលះបង់ធំប៉ុណ្ណោះ ដែលអាចទទួលបានផលធំ”។ នេះជាពាក្យសម្តីសម្រាប់ដាស់តឿនជូនចំពោះអ្នកដែលខូចចិត្តដោយសារតែវត្ថុ ឲ្យបានស្តាប់ពិចារណាម្តងៗ។ ពីព្រោះតាមរយៈការដែលយើងមិនមានអ្វីដែលជាកម្មសិទ្ធនេះហើយ ទើបធ្វើឲ្យយើងមានពិភពលោកនៅក្នុងដៃ នេះហើយគឺជាទ្រឹស្តីផ្ទុយរបស់ភាពគ្មានរបស់ជាកម្មសិទ្ធ។
ចំណាំ៖ (១)៖ ឈ្មោះរបស់វត្ត

Comments

Popular posts from this blog

ខ្ញុំក្រ