អត្ថបទ៖ មិនអីទេ(괜찮아)

 អត្ថបទ៖ មិនអីទេ(괜찮아)

អ្នកនិពន្ធ៖ ចាំងយ៉ង់ហ៊ី (장영희)


កាលពីរៀននៅបឋមសិក្សា ផ្ទះរបស់ខ្ញុំគឺជាផ្ទះបុរាណកូរ៉ែតូចមួយដែលស្ថិតនៅខណ្ឌឆេគី(១)។ នៅតាមផ្លូវដឿងហែម មានផ្ទះស្រដៀងៗគ្នានៅទល់មុខគ្នាចំនួន៤ខ្នង។ ដោយសារតែនៅពេលនោះផ្ទះមួយៗមានកូនក្មេងបួនប្រាំនាក់ក្នុងមួយផ្ទះៗ, គ្រាន់តែនៅផ្លូវដឿងហែមនោះ បើរាប់ទៅមានកូនក្មេងរៀនបឋមជាង១០នាក់បាត់ទៅហើយ។ នៅពេលសិស្សចុះពីរៀនម្តងៗ ផ្លូវដឿងហែមនោះ បានប្រែក្លាយទៅជាទីកន្លែងសម្រាប់ក្មេងៗលេងយ៉ាងរំពងអឺងកង។ ម្តាយរបស់ខ្ញុំគាត់មិនដែលចូលចិត្តរូបភាពដែលខ្ញុំអង្គុយអានតែសៀវភៅក្នុងផ្ទះតែម្នាក់ឯងនោះឡើយ។ ហេតុដូច្នោះហើយ បន្ទាប់ពីចុះពីរៀនហើយ ប្រហែលប្រមាណវេលាដែលក្មេងៗមកជុំគ្នា ម្តាយខ្ញុំតែងយកកូនកៅអីអង្គុយមកដាក់នៅជណ្តើរមុខទ្វារហើយទាញខ្ញុំមកដាក់ឲ្យអង្គុយ។ ប្រហែលជាគាត់ចង់ឲ្យខ្ញុំយ៉ាងហោចណាស់ក៏បានមកអង្គុយមើលក្មេងៗលេងយ៉ាងក្រៀវក្រាដែរហើយមើលទៅ។ ពេលនោះជាពេលដែលមិនមានកន្លែងក្មេងលេងដូចជំនាន់សព្វថ្ងៃអីនោះទេ, ក្មេងៗទាំងនោះភាគច្រើននាំគ្នាលេងពួនស៊ីញេ, លេងបោកក្រដាស, លេងត្រិះ, លេងលោតអន្ទាក់ -ល- ប៉ុន្តែចំពោះខ្ញុំដែលជាក្មេងពិការជើង ក្រៅពីលែងត្រិះ ខ្ញុំមិនអាចលេងអ្វីផ្សេងបានឡើយ។ ក៏ប៉ុន្តែមិត្តក្មេងៗដែលលេងនៅតាមផ្លូវដឿងហែមនោះតែងតែរកតួអង្គណាមកដាក់ឲ្យខ្ញុំលេងជានិច្ច។ បើលេងលោតអន្ទាក់ឬក៏លេងរត់ដេញគ្នា ពួកគេតែងតឲ្យខ្ញុំធ្វើជាអាជ្ញាកណ្តាល ឬក៏ឲ្យខ្ញុំនៅចាំមើលកាតាបនិងកាបូបដាក់ស្បែកជើងឲ្យពួកគេ។ ត្រឺមប៉ុណ្ណឹងទេដឹង? អរ, ចំណែកនៅពេលដែលលេងពួនស៊ីញេវិញ ពួកគេខ្លាចខ្ញុំអង្គុយតែមួយកន្លែងមានអារម្មណ៍ធុញ មានមិត្តខ្លះតែងតែរត់មកប្រាប់ខ្ញុំថាពួគគេនឹងពួននៅកន្លែងណាកន្លែងណីមុននឺងគេពួន។ ទោះបីជាផ្ទះខ្ញុំមិនមែនស្ថិតនៅចំកណ្តាល់គេក៏ដោយ ក៏ពួកក្មេងៗតែតែនាំគ្នាមកលេងមុខផ្ទះខ្ញុំជានិច្ច។ ខ្ញុំមិនដែលមានអារម្មណ៍ថាឯកាឬក៏មានអារម្មណ៏ត្រូវគេមើលងាយជិះជាន់អ្វីនោះទេ។ តែបើគគិតមើលទៅ ពួកមិត្តភ័ក្តខ្ញុំតែតែគោរពនិងខ្លាចចិត្តហើយគិតពីខ្ញុំជានិច្ច ប្រហែលជាដោយសារតែពួកគេខ្លាចខ្ញុំមានអារម្មណ៍ឯកា។
មានរឿងមួយបានកើតឡឿងនៅត្រង់ផ្លូវដឿងហែមនោះ។ គិតទៅដូចជានៅកាលដែលខ្ញុំរៀនបឋមសិក្សាថ្នាក់ទីមួយ។ ថ្នាក់របស់ខ្ញុំបានចប់មុនម៉ោងហើយខ្ញុំក៏មកអង្គុយម្នាក់ឯងនៅមុខផ្ទះ។ ស្របពេលអីពេលនោះ មានពូលក់ស្ករទាញដើរមកកាត់មុខផ្ទះខ្ញុំ។ ពូម្នាក់ហ្នឹងគាត់ដើរគ្រវីកន្រ្តៃឆ្លងកាត់ពីមុខខ្ញុំហើយស្រាប់តែហុចស្ករទាញឲ្យខ្ញុំពីរដុំ។ ចំអីពេលនោះដែតភ្នែករបស់យើងទាំងពីរបានសម្លឹងចំគ្នា។ ពូគាត់ញញឹមបន្តិចហើយក៏និយាយថា៖
“មិនអីទេ។”
ខ្ញុំមិនដឹងថាគាតើចង់មានន័យថាអ្វីមិនអីទេនោះទេ។ មិនដឹងថាគាត់ចង់មានន័យថា មិនអីទេដោយសារតែឲ្យខ្ញុំយកស្ករទាញទៅញ៉ាំហ្រ្វី ឬក៏គាត់ចង់មានន័យថា “មិនអីទេទោះបីជាខ្ញុំដើរជើងមួយចំហៀងក៏ដោយ” ... ប៉ុន្តែវាមិនសំខាន់នោះទេ។ អ្វីដែលសំខាន់នោះគឺថាខ្ញុំបានតាំងចិត្តខ្ញុំរួចហើយ។ គីថាខ្ញុំបានចាប់ផ្តើមជឿចាក់ថា ពិភពលោកនេះគឺជាកន្លែងដ៏កក់ក្តៅគួរឲ្យរស់នៅបានដូចអ្វីដែលមានសព្វថ្ងៃអញ្ចឹង, មានមនុស្សល្អៗច្រើន, មានសេចក្តីល្អបរិសុទ្ធនិងក្តីស្រលាញ់ និងជាកន្លែងដែលពោរពេញទៅដោយការលើកលែង, យោគយល់, សប្បុរសធម៌ ដូចជាអាទិ៍មានពាក្យថា “មិនអីទេ។” ជាដើមនេះ។
ធ្លាប់មានការចាក់ផ្សាយកម្មវិធីស្វែងរកមិត្តចាស់ៗតាមទូរទស្សន៍នៅក្នុងស្ថានីយទូរទស្សន៍មួយ។ មានតារាចម្រៀងល្បីម្នាក់បានចេញមកហើយស្វែងរកមិត្តភ័ក្តបឋមសិក្សា, ហើយក៏បាននិយាយពីពេលដែលធ្លាប់លេងបាល់ជាមួយគ្នា។ គាត់បាននិយាយថា ពេលនោះមានមិត្តភ័ក្តធាត់ម្នាក់ដែលមានចង្កិះធំទំហំប្រហែល៣៦អ៊ីញ គាត់មិនអាចរត់បានលឿនហើយគេក៏មិនឲ្យចូលជាមួយក្រុមបាល់ទាត់របស់គេ។ ពេលនោះតារាចម្រៀងម្នាក់នេះ គាត់បានចេញមុខទៅជួយនិយាយឲ្យ។
“បើដូច្នោះ ឲ្យគេធ្វើជាអ្នកយាមទីក៏បានដែរ!”
គាត់និយាយទៀតថា៖ ដោយសារតែពាក្យនេះហើយទើបមិត្តដែលលេងជាអ្នកយាមទីនៅពេលលេងបាល់ទាត់ជាមួយគ្នានោះ ជាង១០ឆ្នាំក្រោយមកទៀតហើយក៏គេនៅតែចងចាំពាក្យសម្តីនិងទឹកចិត្តដ៏កក់ក្តៅរបស់គាត់់ជារៀងមក។
“មិនអីទេ។”, ចំណែកខ្ញុំវិញឲ្យតែបានលឺពាក្យនេះ ខ្ញុំតែងតែមានអារម្មណ៍រំភើប។
កាលពីពេលដែលមានការប្រកួតបាល់ទាត់រវាងកូរ៉េនិងជប៉ុនកាលពីឆ្នាំ២០០២, ពេលដែលប្រទេសកូរ៉េបានចាញ់ប្រទេសដែលជាគូប្រកួត អ្នកទស្សនាទាំងអស់គ្នាបាននាំគ្នាស្រែកទៅកាន់កីឡាបាល់ទាត់ទាំងអស់យ៉ាងរំពងថា៖
“មិនអីទេ! មិនអីទេ!”
នៅក្នុងកម្មវិធីប្រឡងឆ្លើយសំនួរមួយ មានសិស្សម្នាក់នៅសល់តែម្នាក់ឯង ហើយទោះបីជាមិនអាចឆ្លើយនូវសំនួរចុងបញ្ចប់បាន ក៏មិត្តដែលតែងតែគាំទ្រទាំងអស់់បាននាំគ្នាមកឳបជុំវិញហើយនិយាយថា៖
“មិនអីទេ! មិនអីទេ!” “ធ្វើបានប៉ុណ្ណឹងពិតជាអស្ចារ្យណាស់។” ពាក្យទាំងនេះជាពាក្យដែលនាំមកនូវសេចក្តីក្លាហាន, “ចំពោះអ្នកទោះបីជាមានរឿងអ្វីក៏ដោយក៏ខ្ញុំអាចលើកលែងបានជានិច្ច”ជាពាក្យដែលផ្តល់នូវសេចក្តីលើកលែងនិងសេចក្តីអត់ឳន, “ទោះបីជាមានរឿងអ្វីក៏ដោយក៏ខ្ញុំនៅខាងឯងជានិច្ច ឯងនិងមិនមានអារម្មណ៍ឯកាឡើយ។”ជាឃ្លាលើកទឹកចិត្ត, “ឥឡូវវាឈឺចាប់បន្តិចមែន តែកុំអាលខូចចិត្តអី!”ជាពាក្យដែលអាចចួលរួមរំលែកទុក្ខគ្នាទៅវិញទៅមក, ហើយនិងពាក្យផ្តល់នូវកម្លាំងចិត្តដែលធ្វើឡើងចេញពីចិត្តនេះគឺពាក្យថា៖ “មិនអីទេ។”។
វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលរាល់ពេលដែលខ្ញុំហត់ហើយមានបំណងប្រុងនឹងអង្គុយសញ្ជឹងគិតអស់សង្ឃឹមម្តងៗ ខ្ញុំតែងតែលឺពាក្យនិយាយខ្សឹមៗតិចៗនៅខាងក្នុងចិត្តរបស់ខ្ញុំ។ ពាក្យនៅក្នុងការចងចាំដ៏កក់ក្តៅដែលខ្ញុំបានស្តាប់លឺនៅក្បែរផ្លូវដឿងហែម, កាលពីយូរលង់មកហើយនោះ។ ពាក្យថា៖ “មិនអីទេ!”
អា៎. ដូច្នោះហើយ ក្រោយមក ចំពោះខ្ញុំពាក្យថា “មិនអីទេ។” គីជាក្តីសង្ឃឹម ជាពាក្យដែលមានន័យថាពេលនេះយើងអាចចាប់អ្វីៗសារជាថ្មីម្តងទៀត។
សម្គាល់៖ (១) ឈ្មោះនៃស្រុកមួយនៅប្រទេសកូរ៉េ។

Comments

Popular posts from this blog

ខ្ញុំក្រ