ម្នាក់ឯង
នៅពេលដែលយើងនិយាយអំពីការដើរកម្សាន្ត យើងតែងតែនឹករលឹកឃើញអំពីការជួបជុំក្រុមគ្រួសារ ឬមិត្តភ័ក្តិដើរកម្សាន្តសប្បាយសើចក្អាកក្អាយ។ ប៉ុន្តែប្រសិនជានិយាយពីការដើរលេងកម្សាន្តម្នាក់ឯងនោះ ម្នាក់ៗប្រាកដជាលាន់មាត់ ដោយចោទជាសំណួរសួរថា “ដើរម្នាក់ឯងកើតដែរ?” ឬក៏ “ដើរម្នាក់ឯងអញ្ចឹងសប្បាយដែរ?” ឬ “ដើរម្នាក់ឯងមិនខ្លាចទេអី?” ជាក់ជាមិនខាន។ ប៉ុន្តែចំពោះរូបខ្ញុំវិញ ការដើរកម្សាន្តម្នាក់ឯងនេះ វាមិនមែនមិនត្រឹមតែមិនអាចទៅរួចនោះទេ ផ្ទុយមកវិញវាសប្បាយជាងពេលដែលខ្ញុំដើរកម្សាន្តជាក្រុមកទៀតក៏អាចថាបាន ពីព្រោះនៅពេលដែលខ្ញុំរៀនចប់ថ្នាក់ទី១២ភ្លាម គឺខ្ញុំធ្លាប់បានចេញទៅទីក្រុងបាងកកដែលរូបខ្ញុំមិនដែលបានឈានជើងជាន់ទឹកដីម្តងឡើយតែម្នាក់ឯង ទាំងដែលខ្លួនមិនធ្លាប់ដើរលេងឆ្ងាយៗសោះឡើយ។ នេះអាចជាបទពិសោធន៍ និងជាមេរៀនដែលបានផ្តល់ភាពក្លាហានឲ្យខ្ញុំអាចនិងចូលចិត្តធ្វើដំណើរដើរកម្សាន្តម្នាក់ឯងរហូតមកដល់បច្ចុប្បន្ន។ ព្រះសូរិយាយាងចាកមេឃាខិតចូលនិន្រ្ទានាទិសបច្ចិម។ បក្សីបក្សាហោះហើរស្រែកហ៊ោរកញ្រៀវពេញវេហា ត្រហោយហៅឃ្នីគ្នាចុះចូលសំបុក ព្រឹក្សារីរុកប្រញ៉ាប់កេសា វេលាចូលផ្ទុំចូលមកដល់ក៏ស្រពោនស្លឹក ស្រពោនផ្ការៀចំខ្លួនចូលដំណេក ចំណែករូបខ្ញុំពេលនេះ កំពុងតែរៀបច...