ច្រាំងសមុទ្យ

 ច្រាំងសមុទ្រ

រលកសមុទ្រ បក់ទៅមិនផុត​ ច្រាំងសមុទ្រឡើយ
បោកមកមិនឈប់ មិនសោះកន្តើយ ទោះថ្ងៃលិចហើយ
​​​​​​​​​​​​​ ក៏មិនប្រណី។
អាសូរតែច្រាំង ទោះមានកំហឹង ក៏មិនអាចស្តី
ជាច្បាប់ធម្មជាតិ មិនអាចសំចី តវាសម្តី
ឲ្យប្រណីបាន។
ច្រាំងនេះកម្មណាស់ ក្រាស់អើយសែន​ក្រាស់ វាស់វែងពុំបាន
រលកបោកខ្លួនហើយ ក៏កម្មតាមដាន រលកតិរច្ឆាន
តាមរំខានខ្លួន។
បោកមិនអស់ចិត្ត ទម្លាក់បំផិត បន្ថែមចំនួន
សំរាមសមុទ្រ ដេញតាមអង្រួន ឳ!កម្មមាសស្ងួន
ម្តេចតាមប្រហារ?
សែនអាសូរក្រៃ ទោះគេក្រលៃ ថាច្រាំងមុសា
ក៏មិនប្រកែក ប្រឆាំងតវ៉ា ទទួលវាសនា
ទេវតាកំណត់។ 

ឳ!ច្រាំងទាំងឡាយ ត្បិតគេនែបខាយ ក៏ច្រាំងអត់ធ្មត់
អត់ទ្រាំតស៊ូ ដើម្បីរួចផុត ច្រាំងសែនតក់ស្លុត
ព្រោះគេនៅប្រហារ។
គេលែងគេសើច ផ្ទះអស់សំណើច សប្បាយកាយា
ឯច្រាំងនេះវិញ ស្ទើរខ្លោចឳរា តើមាននរណា
ស្រាយបញ្ហថ្លៃ?
សប្បាយរួចហើយ ​ក៏គេព្រងើយ ចាកចោលទីទៃ
គេទុកបន្សល់ បន្ថែមកម្មថ្មី សំរាមចរណៃ
​​ ពាសពេញដីដា។
កម្មអើយសែនកម្ម ខំប្រឺងប្រចាំ ប្រឆាំងវាសនា
ច្រាំងសែនឈឺចាប់ ក្តុកក្តួលពើតផ្សា តើមាននរណា
​ ​សោកាជាងច្រាំង?
ឳ!អ្នកទាំងពួង អ្នកត្រូវដឹងផង ថាកាយាច្រាំង
រងកម្មជាងអ្នក​ ព្រោះគ្មានកម្លាំង​​ តែអ្នកវិញខ្លាំង
​​​​​​​ តតាំងវាសនា។

Comments

Popular posts from this blog

ខ្ញុំក្រ