ខ្ញុំក្រ

ខ្ញុំក្រមែនពិត ខ្ញុំ​មាន​គំនិត​ ខ្ញុំ​គិត​ខ្ញុំ​គូរ​
ខ្ញុំ​រៀន​ខ្ញុំ​សូត្រ​ ខ្ញុំ​ស្រូត​ខ្ញុំ​មូរ​ គោរព​កោតគ្រូ
គំរូ​សិក្សា​។
ខ្ញុំក្រមែនពិត​ ខ្ញុំ​តែងតែ​គិត​ មុននឹងវាចារ
ខ្ញុំ​ថ្លឹងខ្ញុំថ្លែង​ ខ្លាចក្រែងឈឺផ្សា​ ទោះក្រ​ប៉ុណ្ណា​
​ ប្រាថ្នាមិនជ្រៀត។
ខ្ញុំក្រមែនពិត​ និយាយការពិត​ មិនផិតក្បត់ញាតិ
ខ្ញុំឱនលំទោន​ មិនព្រមវិវាទ​ មិនបង្អាប់ជាតិ
មិនបៀតបៀនគ្នា។
ថ្វីត្បិតខ្ញុំក្រ​ ទ្រព្យខ្ញុំ​កម្រ​ លំអកាយា
តែចិត្តសណ្តោស​ ដោយក្តីមេត្តា​ រាប់អានស្នេហា
​ ចិន្តាប្រពៃ។

Comments

Popular posts from this blog