ខ្លួនទីពឺងខ្លួន
“អត្តាហិ អតនោនាថោ”
អ្នកប្រាកដជាធ្លាប់លឺឃ្លាមួយនេះដែលៗ(?)ច្រើនដងម
កហើយ។ និយាយឪ្យស្រួលស្តាប់ទៅ ឃ្លានេះគឺឃ្លាដែលជនជាតិខ្មែរយើងតែងនិយាយថា
“ខ្លួនទីពឹងខ្លួន” នេះឯង ដែលនៅក្នុងរឿងកុលាបប៉ៃលិនឪពុករបស់ចៅចិត្របានផ្តែផ្តាំទុកជាបណ្តាំចុងក្រោយចំពោះកូន។
ពិតមែនណាស់យើងរស់សព្វថ្ងៃនេះគ្មាននរណាក្រៅពីខ្លួនយើងទេដែលស្គាល់់ខ្លួនឯងច្បាស់ហើយ
ហើយភាគច្រើនមានតែខ្លួនយើងផ្ទាល់ខ្លួនទេដែលអាចជួយខ្លួនឯងបាន។ ប៉ុន្តែតើយើងខ្លួនមួយរូបមួយនេះត្រូវពឹងពាក់តែខ្លួនយើងតែម្នាក់ឯងបានរហូតនេះឬយ៉ាងណា?
មនុស្សយើងកើតមកនៅលើផែនដីនេះតែងតែជួបទុក្ខជួបបញ្ហាសព្វគ្រប់បែបយ៉ាងតាំងតែពីយំង៉ាមករហូតដល់ដង្ហើមផ្ទើតៗចុងក្រោយ
គ្មាននរណាអាចចៀសផុតអំពីបញ្ហានិងសេចក្តីទុក្ខសោកសៅហ្មងនេះឡើយ។ សូម្បីតែព្រះអរហន្តទាំងឡាយក៏នៅតែមានទូក្ខមានបញ្ហាទៅតាមកម្មតាមអំពើរៀងៗខ្លួន។
រូបកាយខ្ញុំនេះក៏មិនខុសពីអ្នកដ៏ទៃឡើយ។ បញ្ហាតែងតែមកយារយីជ្រៀតជ្រែកជីវិតរស់នៅប្រចាំថ្ងៃជានិច្ច។
មានពេលមួយខ្ញុំបានទៅជាយក្រុងដើម្បីលំហែអារម្មណ៍ពីភាពរញ៉ែរញ៉ៃរបស់ទីក្រុង
ហើយក៏ដើម្បីប្រើពេលវេលាត្រិះរិះពិចារណានូវដំណោះស្រាយបញ្ហាជីវិតផ្សេងៗ។ លុះពិចារណាសព្វគ្រប់បែបយ៉ាងហើយ
ព្រះសុរិយាក៏បន្ទាបព្រះកាយាយាងចូលព្រះក្រលាដើម្បីផ្ទុំ រីឯរូបខ្ញុំក៏មានសតិញ្ញាណថាដល់វេលាដែលខ្លួនអញត្រូវត្រលប់ទៅកាន់គេហដ្ឋានវិញហើយ
ក៏ចូលរថយន្តបរឡានចេញពីដុប(ព្រៃដែលមានដើមឈើតូចៗស្អេះស្អះ)ឆ្ពោះទៅកាន់ផ្លូវជាតិ។
ដោយហេតុតែរស្មីពន្លឺព្រះសិរិយាបានរលាយបាត់ទៅពីផែនដីហើយ សេចក្តីងងឹតក៏តាមមកយារយីដល់សត្វទាំងពួងរួមទាំងរូបខ្ញុំផងដែរ។
ភ្នែកក៏មិនល្អ ភ្លើងឡានក៏មិនសូវភ្លឺ តែនៅតែខំត្រដរបរចេញតាមផ្លូវមិនដឹងថាជាដីភក់ឬដីខ្សាច់ឡើយសំខាន់អោយតែបានទៅដល់ផ្លូវជាតិ។
ពេលនោះហើយអ្វីដែលក្នុងខួរក្បាលរបស់ខ្ញុំកំពុងតែគិតថា បើឡានជាប់ផុង(?)តើរូបអញនឹងទៅពឹងនរណាកណ្តាលព្រៃម្នាក់ឯងនេះ?
ថាអីខុស។ គិតមិនទាន់បានប៉ុន្មានផង កង់រថ(ឡាន)នោះបានវិលខ្ញាល់នៅនឹងមួយកន្លែងតែឡានវាមិនទៅមុខសោះប្រៀបដូចជាកន្រ្តកហោះ(?)ដែលធ្លាប់ជិះកាលពីក្មេងវិលតែមួយកន្លែងដែលៗ។
នេះបញ្ហាមកយារយីថែមពីលើមួយទៀតមែនដូចពាក្យចាស់លោកពោលថា “ទុក្ខជាន់ទុក្ខ”ហើយ។ អញអើយ!ម្នាក់ឯងកណ្តាលដុប(?)កណ្តាលព្រៃតើនឹងទៅពឹងនរណាមានតែខ្លួនទីពឹងខ្លួនហើយ។
គិតស្រេចហើយក៏ប្រើវិធីសាស្រ្តគ្រប់បែបយ៉ាង ខំដើរបោចដុប(?)បោចព្រៃយកមកកល់ក្រោមកង់រថដើម្បីបានរួចពីភក់
រកដុំដីដុំឥដ្ឋមកដាក់ក្នុងភក់កុំឲ្យរអិល ធ្វើសព្វគ្រប់បែបយ៉ាងហើយ ឡានក៏នៅដែលៗ(?)មួយកន្លែងមុខមិនទៅក្រោយមិនទៅ
ឯរាត្រីក៏កាន់តែជ្រៅទៅៗឃើញតែពន្លឺតារារះព្រងព្រាត។ ពន្លឺអំពិលអំពែកហោះហើរវិតវ៉ាត់(?)ពេញដុបត្រែងហាក់ដូចជាកំពុងមកប្រឡែងជាមួយខ្ញុំដែលកំពុងមានបញ្ហាឯកាម្នាក់ឯងឲ្យមានកម្លាំងតស៊ូស្វែងរកដំណោះស្រាយអញ្ចឹងឯង។
អង្គុយសញ្ជឹងមួយសន្ទុះក្រោយមក ក៏គិតថាខ្លួនឯងមិនអាចនឹងដោះស្រាយបញ្ហានេះបានទេ
មានតែរកវីធីសាស្រ្តពឹងគេឲ្យមកជួយហើយ។ គិតស្រេចហើយក៏ដើររកកន្លែងមានសេវាទូរសព្ទដើម្បីទាក់ទងមិត្តភ័ក្តិឲ្យមកជួយ។
ពេលនោះហើយខ្ញុំក៏ផ្ញើសារចូលក្នុងក្រុមឆាតដើម្បីផ្តល់ដំណឹងដល់មិត្តទាំងឡាយ។ ឳរូបអញអើយ
មិនដឹងជាជាតិមុនធ្វើបុណ្យល្អអ្វីខ្លះទេ គ្រាន់តែផ្ញើចូលភ្លាម ពួកភឿនទាំងអស់នាំគ្នារូតរះខល(?)មកសួរថាតើឡានជាប់នៅទីណា
ខ្លួននឹងបានមកជួយ។ តែច្រើនពេកក៏សម្រេចចិត្តមិនលើកទូរស័ព្ទមិត្តមួយចំនួនព្រោះដឹងថាទោះគេចង់ជួយខ្លាំងប៉ុណ្ណាក៏ជួយខ្ញុំមិនបានដែរ
មកបានតែខាតពេលព្រោះពួកគេកំពុងតែជប់លៀងសប្បាយនឯផ្ទះឯនោះ។ គ្រាន់តែប៉ុណ្ណឹងសោះក៏ពួកគេខឹងថាមិនលើកទូរស័ព្ចគេព្រោះគេចង់ជួយហើយ។
អរគុណទឹកចិត្តពួកម៉ាកតែគ្នាមានមូលហេតុបានគ្នាធ្វើអញ្ចឹងព្រោះពេលហ្នឹងរវល់និយាយជាមួយមិត្តភ័ក្តម្នាក់ទៀតដែលគេជំនាញខាងរថយន្ត។
ខ្ញុំក៏ទទួលទូរសព្ទមិត្តដែលមានរថយន្តដែលអាចមកជួយទាញឡានខ្ញុំបាន។ មិនយូរប៉ុន្មានឡានគេក៏មកដល់ហើយទាញមិនបានមួយនាទីផងក៏ឡានរបស់ខ្ញុំដែលនៅនឹងមួយកន្លែងបានរំកិលខ្លួនតាមខ្សែរសណ្តោងរបស់ឡានមិត្តភ័ក្តខ្ញុំ។
នេះដែលយើងពឹងគេត្រូវជំនាញ។ ខ្លួនខ្ញុំខំប្រឹងរកដំណោះស្រាយអស់រយៈកាលរាប់ម៉ោងហើយក៏គ្មានបានប្រយោជន៍
ដោះស្រាយមិនចេញសោះ តែផ្ទុយទៅវិញគេគ្រាន់តែមកទាញមួយភ្លេតក៏រួចបាត់។ នោះកាលនោះតាមដែលពួកម៉ាកចាំជួយច្រើន
បើពឹងពួកគេពាសវាលពាសដាន(ពឹងគ្រប់គ្នាដោយមិនបានគិតពិចារណា)ម្ល៉ោះពួកគេប្រហែលជាបែកញើសហូរសញើសរាប់ម៉ោងមិនបានឡាំនទៅមុខ
ហើយប្រហែលអស់កម្លាំងមនុស្សច្រើនថែមទៀត។
ខ្លួនទីពឹងខ្លួននេះឯងវាសំខាន់ណាស់។ តែមិនមែនខ្លួនយើងម្នាក់ឯងអាចដោះស្រាយគ្រប់បញ្ហាបានដូចព្រះវិស្ណុឡើយ
ពីព្រោះសមត្ថភាពខាងផ្នែកខាងជំនាញផ្សេងៗរបស់យើងគឺមានកម្រិត។ ដូច្នោះហើយយើងគួរមានបញ្ញាត្រិះរិះថា
តើខ្លួនអញអាចមានសមត្ថភាពដោះស្រាយបានឬយ៉ាងណា? ឫក៏ត្រូវពឹងពាក់អ្នកដទៃឲ្យមកជួយនឹងបានលឿនបានឆាប់ជាងមុន?
បើយើងមានបញ្ញាហើយទៅពឹងអ្នកដែលមានសមត្ថភាពដោះស្រាយបញ្ហាដែលយើងកំពុងជួបប្រទះនោះ
យើងមិនចាំបាច់ចំណាយពេលយូររកវិធីសាស្រ្តដោះស្រាយឡើយ ពេលខ្លះខំប្រឺងរកវីធីសាស្រ្តដោះស្រាយគ្រប់បែបយ៉ាងហើយនៅតែដោះស្រាយមិនចេញក៏មាន។
ពាក្យចាស់លោកពោលថា “មិនថោកអីនឹងដៃ មិនថ្លៃអីនឹងមាត់” បានន័យថាពេលមានបញ្ហាត្រូវលើកដៃនិងប្រើមាត់និយាយសុំពឹងពាក់ឲ្យគេជួយ
ពីព្រោះនៅលើផែនដីនេះមានមនុស្សល្អៗជាច្រើនដែលនៅចាំជួយយើង។
Comments
Post a Comment