ខ្លួនទីពឺងខ្លួន “អត្តាហិ អតនោនាថោ” អ្នកប្រាកដជាធ្លាប់លឺឃ្លាមួយនេះដែលៗ(?)ច្រើនដងម កហើយ។ និយាយឪ្យស្រួលស្តាប់ទៅ ឃ្លានេះគឺឃ្លាដែលជនជាតិខ្មែរយើងតែងនិយាយថា “ខ្លួនទីពឹងខ្លួន” នេះឯង ដែលនៅក្នុងរឿងកុលាបប៉ៃលិនឪពុករបស់ចៅចិត្របានផ្តែផ្តាំទុកជាបណ្តាំចុងក្រោយចំពោះកូន។ ពិតមែនណាស់យើងរស់សព្វថ្ងៃនេះគ្មាននរណាក្រៅពីខ្លួនយើងទេដែលស្គាល់់ខ្លួនឯងច្បាស់ហើយ ហើយភាគច្រើនមានតែខ្លួនយើងផ្ទាល់ខ្លួនទេដែលអាចជួយខ្លួនឯងបាន។ ប៉ុន្តែតើយើងខ្លួនមួយរូបមួយនេះត្រូវពឹងពាក់តែខ្លួនយើងតែម្នាក់ឯងបានរហូតនេះឬយ៉ាងណា? មនុស្សយើងកើតមកនៅលើផែនដីនេះតែងតែជួបទុក្ខជួបបញ្ហាសព្វគ្រប់បែបយ៉ាងតាំងតែពីយំង៉ាមករហូតដល់ដង្ហើមផ្ទើតៗចុងក្រោយ គ្មាននរណាអាចចៀសផុតអំពីបញ្ហានិងសេចក្តីទុក្ខសោកសៅហ្មងនេះឡើយ។ សូម្បីតែព្រះអរហន្តទាំងឡាយក៏នៅតែមានទូក្ខមានបញ្ហាទៅតាមកម្មតាមអំពើរៀងៗខ្លួន។ រូបកាយខ្ញុំនេះក៏មិនខុសពីអ្នកដ៏ទៃឡើយ។ បញ្ហាតែងតែមកយារយីជ្រៀតជ្រែកជីវិតរស់នៅប្រចាំថ្ងៃជានិច្ច។ មានពេលមួយខ្ញុំបានទៅជាយក្រុងដើម្បីលំហែអារម្មណ៍ពីភាពរញ៉ែរញ៉ៃរបស់ទីក្រុង ហើយក៏ដើម្បីប្រើពេលវេលាត្រិះរិះពិចារណានូវដំណោះស្រាយបញ្ហាជីវិតផ្សេងៗ។ លុះពិចារណាសព្វគ្រប់បែបយ៉ាងហើយ ព្រះសុរិយាក៏បន្ទាបព្រះកាយាយ...
Comments
Post a Comment