ផ្លូវ
ផ្លូវ
(សូមអភ័យទោសចំពោះកំហុសអក្ខរាវិរុឌ្ឍន៍ ពាក្យកម្ចីនិងក្រៀមភាសា)
មនុស្សយយើងម្នាក់ៗកើតមកត្រូវបានដើរទៅតាមផ្លូវរៀងៗខ្លួន។ ផ្លូវដែលមនុស្សម្នាក់កំពុងដើរនេះ មិនប្រាកដថាជាផ្លូវត្រូវ មិនប្រាកដថាជាផ្លួវស្រួល និងមិនប្រាកដថាជាផ្លូវដែលខ្លួនចង់ដើរឬចង់ទៅនោះឡើយ ពេលខ្លះអាចជាផ្លួវដែលយើងត្រូវបានបង្ខំឲ្យដើរឬដោយសារតែយើងគ្មានផ្លូវដទៃណាដែលអាចដើរបានទើបធ្វើឲ្យយើងបានដើរមកដល់ផ្លូវមួយនោះ។ តែទោះបីជាយ៉ាងណាក្តីផ្លូវដែលយើងដើរមួយនេះតែងតែមានចំណោទចុះចំណោទឡើង ហើយក៏មានច្រាំងទាលទេរទៅតាមផ្ទៃដីរបស់ផ្លូវនិមួយៗ។ ផ្លូវដែលមនុស្សម្នាក់ៗត្រូវដើរ វាកម្រមានផ្លូវដែលរាបស្មើរស្រួលដើរនោះឡើយ។ មកទល់នឹងពេលនេះខ្ញុំក៏ធ្លាប់បានដើរឆ្លងកាត់តាមផ្លូវច្រើនបែបច្រើនយ៉ាងរួចមកហើយដែរ។ តើអ្នកចង់ស្តាប់ពីបទពិសោធន៏នៃការដើរតាមផ្លូវឡើងភ្នំមួយររបស់ខ្ញុំដែរឬទេ?
“ខ្នងផ្សារ” អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់លឺឡើងស៊ាំទៅហើយ។ ស្ថានទី(?)មួយនេះជាកន្លែងដែលមនុស្សភាគច្រើននៅក្នុងប្រទេសកម្ពុជាយើងកំពុងតែមានបំណងប្រាថ្នាចង់ទៅលេងស្ថានទីមួយនេះ។ “ខ្នងផ្សារ” ជាកំពូលភ្នំដ៏សែនស្រស់ស្អាតតាមលក្ខណៈធម្មជាតិប្រៀបបីដូចជាឋានសួគ៌លោកិយដែលមានតែមួយគត់នៅប្រទេសកម្ពុជាយើង។ ស្ថានទីមួយនេះមានទីតាំងស្ថិតនៅទីតាមជួរភ្នំក្រវាញដែលស្ថិតនៅស្រុកឳរ៉ាល់ខេត្តកំពង់ស្ពឺ។ ការធ្វើដំណើរដើរឋានទៅកាន់់ស្ថានទីមួយនេះ ខ្ញុំត្រូវចំណាយពេលវេលាប្រមាណជាជាង១០ម៉ោងដោយគិតចាប់ពីរាជធានីភ្នំពេញ។ ខ្ញុំបានចាកចេញពីទីក្រុងភ្នំពេញនាវេលាម៉ោងប្រមាណជា៤កន្លះទាបភ្លឺហើយទៅដល់សហគមន៍ខ្នងផ្សារនាវេលាម៉ោងប្រមាណជា៨និងដប់នាទីព្រឹក។ នាតាមដងផ្លូវទេសភាពព្រៃភ្នំនៅជុំវិញខ្ញុំបានធ្វើឲ្យខ្ញុំមានអារម្មណ៍រំភើបក្នុងការដើរឋាន(?)ទៅកាន់ស្ថានទីមួយនេះព្រោះទេសភាពទាំងអស់នេះវាបានធ្វើឲ្យខ្ញុំនឹកគិតរំពឹងយ៉ាងខ្លាំងអំពីគោលដៅដែលខ្ញុំកំពុងទៅនេះ។ ប៉ុន្តែខ្ញុំក៏មានអារម្មណ៍ថាភ័យខ្លាចលាយឡំជាមួយនឹងអារម្មណ៍រំភើបរីករាយព្រោះការដើរឋាន(?)លើកនេះខ្ញុំបានចេញដើរមកតែម្នាក់ឯងមិនមានស្គាល់នរណាដែលកំពុងដើរជាមួយសូម្បីតែម្នាក់ក៏គ្នានសោះឡើយ។ ខ្ញុំតែងតែមានអារម្មណ៍មួយថាប្រសិនបើមានបញ្ហានៅតាមផ្លូវតើខ្ញុំនិងគួរពឹងនរណា។ ចំណែកអារម្មណ៍មួយទៀតខ្ញុំគិតថាវាមិនអីទេនៅតាមផ្លូវគង់តែមានគេឆ្លងកាត់បើមានបញ្ហាដោះស្រាយម្នាក់ឯងពុំបាន ខ្ញុំនឹងអាចពឹងពាក់អាស្រ័យលើអ្នកដំណើរដែលដើរទៅតាមផ្លូវជាមួយខ្ញុំនេះ។ ពេលទៅដល់សហគមន៍ភ្លាម ខ្ញុំក៏បានចុះទៅវាស់កម្តៅនៅផ្លូវចូលទៅចុះឈ្មោះ។ ពួកអ្នកដទៃគេវាស់ចេញកម្តៅទាំងអស់គ្នាតែខ្ញុំខុសពីគេ។ ម៉ាស៊ីនវាស់កម្តៅនៅទីនោះមិនអាចសម្គាល់កម្តៅខ្លួនរបស់ខ្ញុំបានឡើយ ហើយបងកងការពារក៏ឲ្យរូបខ្ញុំឈរចាំដាច់ដោយឡែកប្រមាណជា៣០នាទីទើបឲ្យខ្ញុំវាស់ម្តងទៀត។ តាមពិតទៅខ្ញុំដឹងពីបញ្ហាខរាងកាយរបស់ខ្ញុំ។ តាំងពីតូចដល់ធំប៉ុណ្ណេះ រាងកាយរបស់ខ្ញុំជារាងកាយដែលទន់ខ្សោយ រាងកាយដែលពោរពេញទៅដោយរោគា រាងកាយដែលងាយប្រែប្រួលខ្លាំងទៅតាមអាកាសធាតុនិងបរិស្ថានជុំវិញ។ កាលពីយប់មុននឹងចេញដំណើរខ្ញុំដេកមិនបាន៣ម៉ោងផង ហើយត្រូវងើបរៀបចំម្ហូបអាហារសម្រាប់ការដើរឋាន(?)ទៀតទើបធ្វើឲ្យរាងកាយមួយនេះវាចុះអន់ខ្សោយបន្តិចទៅហើយ។ លើសពីនេះទៀតនៅលើឡានដោយសារអារម្មណ៍ភ័យអរទើបធ្វើឲ្យខ្ញុំមិនអាចដេកលក់បានទៀត ហើយម្ចាស់ឡានគាត់ក៏បានបើកម៉ាស៊ីនត្រជាក់មួយកិប(?) ទើបធ្វើឲ្យពេលដែលខ្ញុំចុះពីឡានភ្លាម រាងកាយរបស់ខ្ញុំមានសភាពត្រជាក់ដូចជាផ្ទាំងទឹកកកនាប៉ូលខាងជើង។ ដូច្នេះហើយទើបម៉ាស៊ីនវាស់កំដៅមិនអាចវាស់កម្តៅខ្ញុំបាន។ បើនិយាយក្នុន័យម្យ៉ាងទៀត ម៉ាស៊ីនប្រភេទមួយនោះមាន FUNTION មិនគ្រប់សម្រាប់ការវាស់កម្តៅត្រជាក់ពេកឬក្តៅពេកបានឡើយ ហើយវាជាប្រភេទវាស់កម្តៅដៃ ពេលខ្លះវាអាចត្រឹមតែចាប់យកបានតែកម្តៅរបស់ស្បែកនៅខាងក្រៅប៉ុណ្ណោះ។ ខ្ញុំបានឈររងចាំប្រមាណជាជាង៣០នាទីទើបខ្ញុំទៅវាស់ម្តងទៀត ម៉ាស៊ីនលោតចេញលេខថា ៣២ អង្សារសេ។ បើយើងគិតមើលឲ្យច្បាស់ទៅ ម៉ាស៊ីនវាស់កម្តៅមួយនេះ វាពិតជាគួរឲ្យអស់សំណើចមែនទែន។ កម្តៅខ្លួនមនុស្សធម្មតាមានកម្តៅចន្លោះណី៣៥ទៅ៣៧អង្សារ តែខ្ញុំ៣២ បើតាមវិទ្យាសាស្ត្រខ្ញុំត្រូវបានកកស្លាប់បាត់យូរហើយ។ បន្ទាប់ពីវាស់កម្តៅហើយខ្ញុំក៏ទៅទទួលយកបាយដើម្បីញ៉ាំតាមផ្លូវហើយក៏ឡើងជិះគោយន្តសំដៅទៅជើងភ្នំ។ ការជិះគោយន្តនេះមិនមែនជាសេចក្តីរំភើបឬប្លែកអ្វីឡើយព្រោះកាលពីតូចៗខ្ញុំក៏ធ្លាប់បានជិះច្រើនដងរាប់មិនអស់ដែរដោយសារតែឳពុកខ្ញុំជាកសិករ។ ប៉ុន្តែដោយសារតែភាពសប្បាយរីករាយហូរកញ្ច្រៀវរបស់អ្នកធ្វើដំណើរជាមួយខ្ញុំទើបធ្វើឲ្យខ្ញុំមានអារម្មណ៍ថាកក់ក្តៅភ្លេចអស់នូវភាពភ័យខ្លាចទាំងពួង។ ពួកគេក៏និយាយជាមួយខ្ញុំសួរនាំអំពីខ្លួនខ្ញុំ ហើយក៏សរសើរពីភាពក្លាហានរបស់ខ្ញុំដែលហ៊ានមកដើរលេងម្នាក់ឯង។ សប្បាយមួយសន្ទុះពួកយើងក៏បានធ្វើដំណើរមកដល់ចំណតគោយន្តដែលនៅនឹងជើងភ្នំ ហើយយើងត្រូវបន្តដំណើរតាមថ្មើរជើងរៀងៗខ្លួនបន្តទៅមុខទៀត។ ដំបូងអ្នកដំណើរដទៃដែលដើរជាមួយគ្នាហៅខ្ញុំឲ្យដើរជាមួយពួកគេដោយគិតថាខ្ញុំត្រូវដើរម្នាក់ឯងហើយមិនស្គាល់ផ្លូវផង ទុកបានជាគ្នាជជែកកម្សាន្តនៅតាមផ្លូវ តែដើរៗតាមផ្លូវទៅមិនបាន២០នាទីផង ពួកយើងក៏ត្រូវបែកគ្នាដោយសារតែខ្ញុំដើរលឿនជាងគេ។ នៅទីបំផុតខ្ញុំក៏ត្រូវដើរឡើងភ្នំម្នាក់ឯងដដែល។ អរគុណទឹកចិត្តអ្នកដំណើរទាំងអស់គ្នាដែលតែងតែជួយលើកទឹកចិត្តខ្ញុំ។ ពួកយើងមានគោលដៅដូចគ្នា នៅលើកំពូលភ្នំពួកយើងនឹងជួបគ្នាមិនខាន “See You!”។ ការធ្វើរដំណើរឡើងភ្នំនេះគឺត្រូវចចំណាយពេលប្រមាណជាជាង៤ម៉ោង។ ដំបូងឡើយខ្ញុំខំប្រឹងដើរយ៉ាងស្វាហាប់និងរហ័សរហួនដោយគ្មានក្តីព្រួយបារម្មណ៍អ្វីសោះឡើយ ព្រោះតែសេចក្តីរំភើបរបស់ខ្ញុំដែលបានដើរឡើងទៅស្ថានទីដែលខ្ញុំចង់ទៅ។ តែនរណាទៅដឹងថា នៅតាមផ្លូវវាមានឧបសគ្គច្រើនយ៉ាងហ្នឹង។ ដើរទៅដល់ពាក់កណ្តាលផ្លូវហើយ រាងកាយរបស់ខ្ញុំស្ពឹកស្រពន់អស់រលីង ខ្ញុំមិនមានកម្លាំងដើរទៅមុខបានទៀតឡើយ ដូច្នេះហើយខ្ញុំក៏ឈប់សម្រាកដេកនៅលើថ្មក្បែរផ្លូវដើរឡើងភ្នំដ៏សែនចង្អៀត។ ឳ!ខ្លួនអញអើយ ប្រហែលជាទៅមុខលែងរួចទៀតហើយ ទឹកក៏អស់ បាយក៏អស់ ហើយអីវ៉ាន់សម្ពាយក៏ធ្ងន់ទៀត នៅកណ្តាលព្រៃម្នាក់ឯងមិនដឹងជាអាចដើរបានប៉ុន្មានទៀតឡើយ។ ឃ្លានបាយខ្លាំងណាស់។ ស្រេកទឹកខ្លាំងណាស់។ ណោះហើយឈប់ខ្វល់ហើយ ដល់មិនដល់ក៏មិនថ្វីសំខាន់សម្រាកយកកម្លាំងសិន តែស្បៀងនិងទឹកក៏អស់ តើខ្ញុំត្រូវធ្វើយ៉ាងណា? ដេកបណ្តើរនឹកស្រមៃខូចចិត្តបណ្តើរភ្លេចអស់គោលដៅដ៏ស្រស់បំព្រងដែលខ្ញុំចង់ទៅ ឥឡូវខ្ញុំចង់ត្រឡប់ទៅផ្ទះវិញ។ មួយសន្ទុះក្រោយមក មានបងស្រីម្នាក់និងគ្នាគាត់ប្រុសៗពីរបីអ្នកទៀតដើរកាត់តាមផ្លូវដ៏តូចចង្អៀតក្បែរកន្លែងដែលខ្ញុំកំពុងដេកអស់សង្ឃឹម គាត់ក្រលែកឃើញខ្ញុំដកដង្ហើមផ្លែតៗ(?) ក៏ងាកបែរភក្ត្រាមកកាន់ខ្ញុំហើយបញ្ចេញស្មាមញញឹមដ៏ស្រស់សោភាមកកាន់ខ្ញុំហើយក៏ហើបមាត់និយាយយ៉ាងស្រទន់ថា “មិនអីទេ! បន្តិចទៀតដល់ហើយ”។ និយាយហើយគាត់ក៏ដើរទៅមុខទៀតបាត់ទៅ។ ខ្ញុំបានសង្កេតឃើញថាគាត់អត់មានស្ពាយអ្វីឡើយគឺគាត់ដើរខ្លួនទទេយ៉ាងរំភើយ តែពាក្យបីម៉ាត់់ដែលគាត់និយាយមកកាន់ខ្ញុំអប្បិញមិញ វាបានធ្វើឪ្យខ្ញុំមានកម្លាំងចិត្តឡើងវិញ ភ្លេចអស់នូវសេចក្តីនឿយហត់និងសេចក្តីស្រេកឃ្លានដែលមានទាំងប៉ុន្មាន។ ពាក្យនេះវាបានធ្វើឲ្យខ្ញុំនឹកឃើញឡើងវិញនូវគោលដៅដ៏សែនស្រស់បំព្រងដែលខ្ញុំកំពុងដើរទៅនេះហើយក៏ក្រោកដើរទៅមុខទៀតបន្តិចម្តងៗ។ ដើរបានមួយសន្ទុះក្រោយមកទៀត មានអ៊ុំម្នាក់អាយុប្រមាណជាជាង៥០ឆ្នាំដើរកោងៗ ស្ពាយការ៉ុងធំវែងមានដាក់អីវ៉ាន់ឡើងពេញច្រើនជាងអីវ៉ាន់ខ្ញុំទៅទៀត គាត់ក៏ដើរមកសម្រាកក្បែរខ្ញុំយ៉ាងស្ងៀមស្ងាត់មិនព្រមនិយាយស្តីអ្វីឡើយ។ គាត់ក្រឡែកឃើញខ្ញុំអង្គុយហត់ដកដង្ហើមញាប់ៗស្ទើរមិនដល់គ្នា គាត់ក៏ញញឹមដាក់ខ្ញុំហើយក៏ដើរឡើងទៅបាត់ទៀតទៅ។ តាមអ្វីដែលខ្ញុំលឺ អ៊ុំគាត់ប្រហែលជាអ្នកស៊ីឈ្នួលលីអីវ៉ាន់ឲ្យគេ។ មិនដឹងជាគាត់ធ្ងន់យ៉ាងណា មិនដឹងជាគាត់នឿយហត់យ៉ាងណា មិនដឹងជាគាត់ឃ្លានយ៉ាងណា គាត់មិននិយាយរអ៊ូនិងគិតចង់ត្រឡប់ទៅផ្ទះដូចខ្ញុំឡើយ។ រាងកាយដ៏ស្គមស្គាំងជាមួយនឹងស្បែកជើងផ្ទាត់កញ្ចាស់របស់គាត់ធ្វើឲ្យខ្ញុំនឹកឃើញដល់បងស្រីមុនដែលដើរមកនិយាយលើកទឹកចិត្តខ្ញុំ។ ខ្លួនបងស្រីនោះគ្មានអីវ៉ាន់ធ្ងន់ហើយដើរទៅរំភើយប្រហែលជាគាត់ជួលគេអោយលីអីវ៉ាន់ឲ្យហើយមើលទៅ ព្រោះមើលទៅសាច់ឈាមគាត់ស្រស់បំព្រងសមជាអ្នកមានទ្រព្យសម្បត្តិ។ “បើខ្ញុំមានលុយប្រហែលមិនចាំបាច់មកអង្គុយយំសោកទុក្ខទោមេ្នញម្នាក់ឯងកណ្តាលព្រៃឡើយ ម្ល៉េះខ្ញុំប្រហែលជាដើររំភើយដូចចងស្រីម្នាក់ហ្នឹងហើយមើលទៅ” តែនៅពេលដែលខ្ញុំត្រលប់គិតទៅដល់លោកអ៊ុំដែលពាក់ស្បែកជើងផ្ទាត់កណ្ចាស់ស្ពាយការ៉ុងអីវ៉ាន់ធំជាងខ្លួននោះវិញខ្ញុំក៏គិតថា “ឳខ្លួនអញអើយ! អញប៉ុណ្ណេះម្តេចមកអង្គុយអស់សង្ឃឹមស្តាយក្រោយធ្វើអ្វី។ នេះជាផ្លូវដែលអញចង់ដើរ ហើយផ្លូវដែលអញជ្រើសដើរខ្លួនអញមិនគួរមកអស់សង្ឃឹមឡើយ។ នោះមើលអ៊ុំគាត់ប្រហែលមិនចង់ដើរឡើងភ្នំនេះឡើយ តែគាត់គ្មានជម្រើសសម្រាប់រើសទៅដើរផ្លូវផ្សេងឡើយ។ អញគួរតែទៅមុខទៀត បន្តិចទៀតនឹងដល់ស្ថានទីដ៏ស្រស់ស្អាតហើយ។” គិតមួយសន្ទុះហើយខ្ញុំក៏ងើបឈរហើយលើអីវ៉ាន់មកស្ពាយហើយក៏បន្តដំណើរទៅមុខទៀត។ ម្តងនេះខ្ញុំដើរលែងគិតពីអ្វីទាំងអស់់ហើយ។ ខ្ញុំដាក់ចម្រៀងស្តាប់បណ្តើរដើរច្រៀងបណ្តើរ ដើរគយគន់រុក្ខជាតិបៃតងស្រស់បំព្រង មើលសត្វល្អិតតូចធំតាមផ្លូវ ហើយនិយាយទៅកាន់អ្នកដែលកំពុងតែងហត់ហើយសម្រាកនៅតាមផ្លូវគ្រប់គ្នាថា “ជិតដល់ហើយ ខំប្រឹងឡើង!”។ នៅតាមផ្លូវឡើងទៅម្តងនេះ វាកាន់តែចោទនិងពិបាកខ្លាំងតែរាល់ពេលដែលខ្ញុំដើរជួបអ្នកទាំងដំណើរតាមផ្លូវ ពួកយើងក៏និយាយលើកទឹកចិត្តគ្នាទៅវិញទៅមកជាមួយនិងស្នាមញញឹមដ៏កក់ក្តៅ ព្រោះពួកយើងកំពុងតែដើរផ្លូវដូចគ្នា ពួកយើងដឹងពីសេចក្តីឈឺចាប់និងសេចក្តីជូរចត់លំបាកវេទនាដែលកំពុងតែកើតមានមកលើពួកយើងដូចគ្នា។ ធម្មជាតិ ចម្រៀង និងអ្នកដំណើរដែលដើរមកតាមផ្លូវជាមួយខ្ញុំបានក្លាយជាទឹកចិត្តដ៏មោះមុតក្នុងការដើរឋានលើកនេះ ហើយទាំងនេះក៏ជាសេចក្តីរីករាយដែលបានធ្វើឲ្យខ្ញុំភ្លេចអស់ការនឿយហត់ទាំងពួងដែលបានកើតមានកន្លងមក។ មិនបានប៉ុន្មានផងខ្ញុំក៏បានដើរទៅជួបបងស្រីដែលនិយាយលើកទឹកចិត្តខ្ញុំម្តងទៀត។ គាត់កំពុងតែអង្គុយសម្រាកយ៉ាងស្ញៀស្ងាត់នៅក្បែរផ្លូវដ៏តូចចង្អៀតក្នុងព្រៃ។ នៅពេលដែលខ្ញុំដើរមកដល់គាត់ គាត់ក៏ញញឹមដាក់ខ្ញុំហើយក៏និយាយដដែលថា “បន្តិចទៀតដល់ហើយអូន។” ដោយសេចក្តីត្រេកអរនិងអរគុណដ៏ក្រៃលែងចំពោះទឹកចិត្តដ៏កក់ក្តៅមួយនេះ ខ្ញុំមិនដឹងធ្វើដូចម្តេច ក៏ញញឹមដាក់គាត់ហើយក៏បើកមាត់និយាយសួរទៅកាន់គាត់ជាមួយនិងស្នាមញញឹមថា “បងនៅលើមានទឹកជ្រោះលេងអត់? បើមានទឹកជ្រោះញុំនឹងលោតហត់លេងឲ្យអស់ដៃម្តង។” គាត់ក៏ឆ្លើយយ៉ាងប្រញាប់ថា “មានទឹកអូរហូរតាមផ្លូវទៅអូន។ ទៅដល់អូនងូតទឹកអោយសប្បាយដៃហើយចាំឡើងតទៅទៀត។” ខ្ញុំអរគុណគាត់ហើយក៏ដើរឡើងទៅទៀតមិនបាន៥នាទីផង ខ្ញុំក៏បានមកដល់ព្រៃស្រល់ដុះឈត្រឈឹងស្កឹមស្កៃនាខ្នងព្រៃស្មៅរាបស្មើរ មានផ្ការក្រហមសដុះនៅតាមស្មៅមើលទៅហាក់ដូចជាទេសភាពនារដូវផ្ការីករបស់ប្រទេសលោកខាងលិច។ អាកាសធាតុនៅព្រៃស្រល់នេះក៏មានលក្ខណៈខុសគ្នាឆ្ងាយពីព្រៃខាងក្រោម។ ខ្យល់ត្រជាក់បានបក់មកប៉ះផ្ទាល់ខ្លួនខ្ញុំធ្វើឲ្យខ្ញុំមានអារម្មណ៍រំភើបស្រស់ស្រាយហាក់បីដូចបានឡើងមមកដល់ឋានសួគ៏អញ្ចឹង។ សម្លេងទឹកហូរបូករួមជាមួយនឹងសម្លេងហូរកញ្ច្រៀវរបស់អ្នកលេងទឹកបានធ្វើឲ្យខ្ញុំភ្លេចអស់នៅសេចក្តីលំបាកសេចក្តីស្រែកឃ្លាននិងសេចក្តីនឿយហត់អស់កម្លាំងដែលមាននៅក្នុងពេលនោះ។ គ្រាន់តែទៅដល់ទឹកអូរភ្លាមខ្ញុំទម្លាក់អីវ៉ាន់់ពីស្មាទាំងសងហើយស្រាតខោរអាវរត់តម្រង់ទៅកាន់ទឹកអូរទាំងមិនមានភាពអៀនខ្មាស់អ្វីឡើយ។ ពិតជាត្រជាក់មែនទែន សាកសមជាកន្លែងដែលមាននៅក្នុងរឿងបុរាណ ជាកន្លែងដែលមានពពួកកិន្នរនិងបពួកទេវតាទាំងឡាយមកលេងកម្សាន្តមែន។ លេងទឹកយ៉ាងសប្បាយរួចហើយខ្ញុំក៏បានធ្វើដំណើរបន្តទៅលើបន្តិចទៀត ខ្ញុំក៏បានទៅដល់ខ្នងសំពៅដែលជាគោលដៅនៃការបោះតង់សម្រាករបស់យើង។ ការបានមកដល់នូវគោលដៅមួយនេះ វាពិតជាធ្វើឲ្យខ្ញុំមានមោទនភាពយ៉ាងក្រៃលែង។
ការដើរឋាន(?)មួយនេះ វាបានផ្តល់មេរៀនជជីវិតចំពោះខ្ញុំមកច្រើនណាស់។ ការដើរឡើងភ្នំដ៏សែនខ្ពស់ វាប្រៀបដូចជាការធ្វើដំណើរនៃជីវិតរបស់យើងទៅកាន់គោលដៅដែលយើងចង់ទៅរៀងៗខ្លួន។ ផ្លូវដែលយើងជ្រើសរើសដើរឬផ្លូវដែលយើងម្នាក់ៗត្រូវតែដើរនេះ វាពិតជាមានសេចក្តីលំបាកវេទនាយ៉ាងខ្លាំងដល់ថ្នាក់មិនអាចនឹងបរិយាយបានរហូតដល់ពេលខ្លះយើងមានអារម្មណ៍ថាចង់បោះបង់វាចោលហើយត្រលប់ទៅផ្ទះវិញក៏មាន។ ការធ្វើដំណើរនេះ ចំពោះគេអ្នកមានលុយមានទ្រព្យសម្បត្តិមានអ្នកជួយជ្រុំជ្រែងច្រើន គេប្រាកដជាមិនសូវជាមានបញ្ហាច្រើននិងមិនចាំបាច់ស្ពាយអីវ៉ាន់ធ្ងន់ៗដូចខ្ញុំឡើយ។ ចំពោះខ្ញុំនៅតាមផ្លូវខ្ញុំបានជួបបញ្ហាយ៉ាងច្រើន ខ្ញុំហត់ ខ្ញុំឃ្លាន ខ្ញុំស្រេកទឹក ខ្ញុំអស់ស្បៀង ខ្ញុំចង់ត្រលប់ទៅវិញតែដោយសារតែការលើកទឹកចិត្តពីធម្មជាតិ ការជួយអំពីអ្នកដំណើរដែលដើរតាមផ្លូវជជាមួយគ្នា ការធ្វើចិត្តឲ្យសប្បាយរីករាយទៅតាមផ្លូវដែលកំពុងដើរទៅ វាបានធ្វើឲ្យខ្ញុំឡើងទៅដល់កំពូលភ្នំបានយ៉ាងជោគជ័យ។ ផ្ទុយទៅវិញ ចំពោះលោកអ៊ុំដែលស៊ីឈ្នួលស្ពាយអីវ៉ាន់ឲ្យអ្នកដទៃ គាត់គ្មានជម្រើសអ្វីផ្សេងឡើយ គាត់មានតួរនាទីជួយសម្រួលបន្ទុកអ្នកដំណើរដើរឡើងភ្នំឲ្យដើរទៅដល់គោលដៅយ៉ាងងាយស្រួលនិងជោគជ័យ។ នេះហើយជា “ផ្លួវ” នៃជិវិតដែលបុគ្គលម្នាក់ៗដើរទៅតាមវីធិនិងសមាជីវរៀងៗខ្លួន។ “ផ្លូវ”ដែលយើងកំពុងដើរទៅនេះ វាអាចដូចគ្នាក៏ពិតមែនតែរបៀបនិងវីធីសាស្រ្តនៃការដើររបស់យើង វាប្លែកៗពីគ្នាទៅតាមបុគ្គលនីមួយៗ។
[...

Comments
Post a Comment