ដើមឈើមាត់ច្រាំង
- Get link
- X
- Other Apps

ដើមឈើមាត់ជ្រោះ
*សូមអធ្យាស្រ័យជាមុនចំពោះកំហុសអក្ចរាវិរុទ្ធនិងកហុសឆ្គងពាក្យពេចន៍សម្តី ព្រមទាំងការប្រើប្រាស់គ្រាមភាសា
ក្នុងដំណើររឿងរ៉ាវនៃជីវិតរបស់មនុស្សម្នាក់ៗពិតណាស់វាប្រាកដជាមិនដូចគ្នានោះទេ។ មនុស្សម្នាក់ៗក៏មានដំណើរដំណាលរឿងរៀងៗខ្លួន ដើមឈើ រុក្ខជាតិ សត្វ មច្ឆា បក្សាបក្សីទាំងឡាយក៏វាមានរឿងរ៉ាវដំណើរដើមទងមានហេតុនិងផលរបស់វានិមួយៗផងដែរ។ ប៉ុន្តែមិនថាដើមឈើ មិនថាមនុស្ស មិនថាសត្វ បុគ្គលនិងអ្វីទាំងឡាយនេះតែងតែគិតនិងមើលឃើញមើលយល់ទៅតាមកម្រិតវប្បធម៌ បទពិសោធន៍ ការពិចារណារបស់បុគ្គលរៀងៗខ្លួន ភាគច្រើនមិនងាយនិងគិតឃើញឬយល់អំពីរឿងរ៉ាវដទៃៗដែលហួសព្រំដែននៃការយល់ដឹងនិងទំនាក់ទំនងរបស់ខ្លួនឡើយ។ ដើមឈើដែលដុះឈរលូតខ្ពស់ត្រឈឹងត្រឈៃនៅក្បែរមាត់ជ្រោះក៏វាមានរឿងរ៉ាវប្រៃផ្អែមជូរចត់របស់វាដែរ តែយើងមិនដែលបានទៅឈរនៅមាត់ជ្រោះ មិនដែលបានដកពិសោធន៍រស់នៅក្បែរមាត់ជ្រោះដ៏សែនជ្រៅគួរជាទីភ័យខ្លាចព្រឺព្រួចៀផងនោះ យើងម្តេចនឹងដឹងថាតើជីវិតរបស់ដើមឈើដែលដុះឈរយោលខ្លួនតាមខ្យល់តាមព្យុះនៅក្បែរមាត់ជ្រោះ វាមានសេចក្តីសុខទុក្ខឬលំបាកវេទនាយ៉ាងណាខ្លះ?
កាលពីចុងសប្តាហ៍មុនខ្ញុំនឹងមិត្តភ័ក្តបីនាក់ទៀតបាននាំគ្នាធ្វើដំណើរទៅកាន់ជ្រោះសសរស្តុកដែលជាស្ថានទី(?)ដ៏ជាទីពេញនិយមសម្រាប់ដំណើរកម្សាន្តបោះតង់របស់អ្នកដំណើរផ្សងព្រេង។ ស្ថានទីមួយនេះមានទីតាំងស្ថិតនៅលើជួរភ្នំក្រវាញក្បែរឧទ្យានជាតិគីរីរម្យនៃខេត្តកំពង់ស្ពឺប្រទេសកម្ពុជា។ ចំពោះការធ្វើដំណើរដើរឋាន(?)ទៅកាន់ស្ថានទីមួយនេះ ពួកយើងត្រូវធ្វើដំណើរចេញពីរាជធានីភ្នំពេញធ្ពោះទៅកាន់ឧទ្យានជាតិគីរីរម្យ ហើយបន្ទាប់មកពួកយើងត្រូវធ្វើដំណើរកាត់ព្រៃស្រល់និងវាលស្មៅជាមួយនឹងចម្រាក់(?)ភ្នំប្រមាណជា៤០នាទីទៀតនោះយើងនិងទៅដល់ស្ថានទី “ជ្រោះសុភមង្គលនិងសសរស្តុក” ជាមិនខាន។ រូបខ្ញុំក៏មិនបានដឹងអំពីមូលហេតុនិងរឿងរ៉ាវដែលបណ្តាលឲ្យស្ថានទីមួយនេះត្រូវបានគេដាក់ឈ្មោះឲ្យវាថា “សសរស្តុក” នោះឡើយ ប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មគឺនៅស្ថានទីមួយនេះមានដើមស្រល់ធំៗត្រឈឹងត្រឈៃដុះជិតៗគ្នាយ៉ាងស្តុក(?)ចង្អៀតដេសដាសពាសពេញខ្នងភ្នំនិងមាត់ជ្រោះ។ ការដើរដំណើរដើរឋាន(?)លើកនេះ ក៏មិនមានផាសុកដូចដំណើរដើរឋានមុនៗអញ្ចឹងដែរ អាចនិយាយបានថាវាមមានសេចក្តីលំបាកជាងការដើរដំណើរលើកមុនក៏អាចថាបាន ព្រោះរដូវនេះជារដូវវស្សាមានភ្លៀងធ្លាក់ជោគជាំពាសពេញផ្ទៃប្រទេស។ តែទោះបីជាមានការលំបាកតោកយ៉ាងណាក៏ដោយក៏បន្ទាប់ពីធ្វើដំណើរកាត់ផ្លូវក្នុងព្រៃនិងឡើងភ្នំយ៉ាងលំបាកលំបិនហើយនោះ ពួកយើងក៏បានមកដល់ស្ថានទីដែលជាគោលដៅរបស់យើង។ ស្ថានទីមួយនេះមានលក្ខណៈសណ្ឋានដីបែបជ្រោះជ្រៅដែលនៅខាងមុខមានជ្រោះនិងជួរភ្នំទាបខ្ពស់តូចធំតកន្ទុយគ្នាប្រៀបដូចជាជួរដែលតម្រង់មិនត្រង់តាមបែបផែន។ នៅពេលដែលខ្ញុំបានមកដល់មាត់ជ្រោះនេះហើយ ខ្ញុំនិងមិត្តភ័ក្តីក៏រៀបចំតង់សម្រាប់សម្រាកនិងរោងអាហារសម្រាប់ជ្រកភ្លៀងនិងធ្វើអាហារបរិភោគ។ ជាអកុសអាកាសធាតុនៅក្បែរមាត់ជ្រោះមួយនេះហាក់មិនអំណោយផលដល់ការឈប់សម្រាកកម្សាន្តរបស់ពួកយើងឡើយ។ ផ្ទៃពពកពណ៌សបានបោកបក់ហោះហើរសម្តៅយ៉ាងលឿនតាមល្បឿននៃព្រះពាយមករកស្ថានទីដែលពួកយើងកំពុងស្នាក់អាស្រ័យ បណ្តាលឲ្យចុះអ័ព្ទយ៉ាងក្រាស់ឃ្មឹកបូករួមជាមួយនឹងទឺកសន្សើមដ៏សែនត្រជាក់មកប៉ះជាមួយនឹងរាងកាយរបស់ពួកយើង។ ទោះបីជាមានព្យុះភ្លៀងផ្ទៃមេឃពោរពេញដោយពពកយ៉ាងណែនណាន់តាន់តាប់យ៉ាងណាក្តី ក៏ពួកយើងមិនរាថយនឹងឧបសគ្គមួយនេះឡើយ។ ពួកយើងបានខិតខំតម្លើងតង់និងរោងអាហារតែត្រូវបានខ្យល់បក់រសាត់បាត់ជាង២០ដងទៅហើយ។ ពេលនោះខ្ញុំបានសម្លឹងទៅលើក៏បានឃើញមែកនិងស្លឹកឈើដែលនៅក្បែរមាត់ជ្រោះនោះមានសភាពងាករេយ៉ាងខ្លាំងទៅតាមទិសដៅនៃខ្យល់បក់យ៉ាងទោទន់គួរជាទីសង្វែកពេកក្រៃ។ ឳដើមឈើដែលដុះមាត់ជ្រោះទាំងឡាយអើយ ម្តេចឡើយក៏អ្នកប្រឹងមកដុះរងទុក្ខវេទនានៅទីនេះទៅវិញ? ខ្យល់អាកាសបោកបក់សែនត្រជាក់ ខ្លួនក៏កោងងាករេមិនត្រង់ដូចដើមឈើដទៃឡើយ ម្តេចឡើយមិនទៅដុះនៅទីទួលដែលអំណោយផលដល់ខ្លួន? ឬមកពីដើមឈើទាំងនេះមិនមានជម្រើសដែលអាចជ្រើសទៅដុះនៅស្ថានទីដទៃបាន? ឬក៏ជាជម្រើសរបស់ពួកវាដែលជ្រើសរើសមកដុះនៅទីមាត់ជ្រោះដ៏សែនរងារនិងគ្រោះថ្នាក់មួយនេះ? គិតចុះគិតឡើង រោងអាហាររបស់ពួកយើងបានដួលរលំទៅតាមកម្លាំងរបស់ព្រះពាយម្តងហើយម្តងទៀត រី៑ឯដើមឈើដែលដុះនៅក្បែរនោះក៏បន្ទោរបន្ទាបខ្លួនទៅតាមកម្លាំងនៃខ្យល់ដែលបោកបក់វាយកន្ត្រាក់មកទីមាត់ជ្រោះដ៏សែនខ្ពស់មួយនេះ។ ពួកយើងមិនអាចធ្វើអ្វីបានឡើយក្រៅពីសង់រោងឲ្យរឹងមាំជាងមុនហើយសម្របខ្លួនយើងទៅហ្នឹងអាកាសធាតុដែលមិនអភ័យដល់ពួកយើងមួយនេះឡើយ។
ប្រមាណជា២ម៉ោងក្រោយមក ព្រះសុរិយាបានបន្ទាបខ្លួនចុះចាកពីផ្ទែមេឃា មកទោរទេរក្បែរនឹងកំពូលកភ្នំនាទិសបច្ចិម រីឯពពកដែលធ្លាប់តែណែនណាន់តាន់តាប់ក៏បានបាត់រសាត់ទៅអស់មួយរំពេចហាក់ដូចជាមានទេវតាប្រើវេទមន្តសក្តិសិទ្ធិជប់ឲ្យបាត់ពពកគ្មានសល់សូម្បីតែបន្តិច។ ពន្លឺនៃសុរិយាអស្តង្គតនាពេលនេះបានចែងចាំងនូវផ្ទៃពណ៌មាសក្រហមឆ្អិនឆ្អៅឡាយឡំជាមួយនឹងពណ៍ផ្កាឈូកពណ៌ស្វាយពាសពេញផ្ទៃវេហាហាក់បីដូចជាឋានសួគ៌លោកិយដែលបុគ្គលធម្មតាដទៃមិនងាយនឹងបានជួបប្រទះ។ ព្រះពាយក៏បានថមថយកម្លាំងធ្វើឲ្យខ្យល់ដែលធ្លាប់តែរងារបានបន្ថយសីតុណ្ហភាពប្រែជាត្រជាក់ធម្មតាវិញ។ ដើមឈើទាំងពួងក៏លែងងាករេកោងទៅតាមអំណាចខ្យល់ទៀតឡើយ ពួកវាបានបក់ចុះបក់ឡើងយ៉ាងស្រទន់ហាក់ដូចជានារីរបាំកំពុងរេរាំយ៉ាងទន់ភ្លន់ទៅតាមភ្លេងតន្រី្តមហោរីនាកណ្តាលលអាកាសា។ ទេសភាពព្រៃព្រឹក្សាខៀវស្រងាត់ដាច់់កន្ទុយភ្នែកក៏បានបញ្ជេញផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាលមកបន្ទោរបន្ទន់ចិត្តខ្ញុំក៏ដូចជារុក្ខាបក្សាបក្សីទាំងឡាយឲ្យទោរទន់លង់នឹងសម្រស់នៃធម្មជាតិដ៏គួរជាទីចេតនា។ រុក្ខានិងបុប្ផាទាំងឡាយដែលធ្លាប់តែអោនលំទោនខ្លួនដើម្បីចៀសពីព្យុះកំណាចក៏បានងើបរីកព្រោងព្រាតពាសពេញមាត់ជ្រោះ មេអំបៅ ប្លាក់ប្លាត(?) កន្ទុំរុយហោះហើរចេញមកពីទីទៃរេរាំប្រឡែងជាមួយនឹងផ្កាស្មៅ ផ្កាវល្លិ ផ្កាព្រៃទីទៃៗ រីឯសត្វចាប សត្វរីក សេកសារិកា បក្សាបក្សីទីទៃៗបានហិចហើរប្រឡែងគ្នាច្រៀងរំពងពាសពេញព្រៃប្រៀបដូចជាតួល្ខោនយីកេចាប៉ីកំពុងបង្ហើរសម្លេងទៅកាន់ទស្សនិកជនឲ្យធ្លាក់អារម្មណ៍អន្លង់អន្លោចទៅតាមសម្លេងដូរន្រ្តីនៃធម្មជាតិត។ អាអ៊ូត(?)យំអ៊ូតៗហាក់បីដូចជាសម្លេងខ្លុយ ពួករៃតូចៗនិងរុយព្រៃក៏យំទ្រហឹងងឺងៗអឹងកងរអ៊ូដូចសម្លេងប៉ី សត្វទោចនិងសត្វស្វាព្រៃក៏ស្រែកហ៊ោរកញ្រៀវអបអរសាទរអកាសធាតុថ្មីដែលទើបនឹងបញ្ចេញរស្មីថ្មីៗ។ ផ្ទាំងទស្សនីយភាពមួយនេះកំពុងតែធ្វើឲ្យពួកយើងមានអារម្មណ៍ហោះហើរទៅដល់ទីស្ថានសុគតិជាទីដែលអ្នកផងទាំងឡាយប្រាថ្នាចង់ដល់ ពួកយើងភ្លេចអស់នូវសេចក្តីទុក្ខលំបាកវេទនាទាំងចាស់ទាំងថ្មី យើងដឹងត្រឹមតែថាក្នុងវេលានេះពួកយើងពិតជាមានក្តីសុខជាមួយនឹងធម្មជាតិដ៏សែនស្រស់បំព្រងគួរជាទីគយគន់មួយនេះ។ ពេលនោះហើយទើបខ្ញុំយល់ពីមូលហេតុដែលពពួកដើមឈើទាំងនេះតស៊ូរឹងរុះដុះនៅមាត់ជ្រោះដ៍សែនព្រឺព្រួចមួយនេះ។
ដំបូងឡើយខ្ញុំស្មានថាស្ថានទីមាត់ជ្រោះដ៏សែនជ្រៅរន្ធត់មួយនេះជាស្ថានទីដែលមានតែសេចក្តីលំបានទុក្ខសោកវេទនានិងសេចក្តីរងារញ័រញាក់ខ្យល់ព្យុះតូចធំបោកបក់ប៉ុណ្ណោះ ក៏ប៉ុន្តែបន្ទាប់ពីខ្ញុំស្នាក់នៅទីនោះមិនទាន់បានមួយថ្ងៃពេញផង ខ្ញុំក៏បានប្រទះនូវភាពអស្ចារ្យរបស់ស្ថានទីដ៏សែនរន្ធត់ញាប់ញ័រមួយនេះ។ ស្ថានទីមាត់ជ្រោះដែលអ្នកទាំងឡាយតែងគិតថាវាជាតំបន់គ្រោះថ្នាក់នេះ ចំពោះរូបខ្ញុំនិងដើមឈើ រុក្ខជាតិ ព្រមទាំងបុប្ផាទាំងឡាយដែលកំពុងរីកយ៉ាងព្រងព្រាតនៅទីនេះ គឺជាស្ថានសួគ៌ ស្ថានទីដែលពួកយើងអាចមើលបានវែងឆ្ថាយ ស្ថានទីដែលពួកយើងអាចស្គាលនូវរសជាតិនៃជីវិតគ្រប់បែបគ្រប់យ៉ាង ស្ថានទីដែលពួកយើងអាចងាកអោនមើលឃើញនូវសេចក្តីសុខទុក្ខលំបាកវេទនានៃរក្ខាព្រៃព្រឺក្សាទាំងឡាយដែលនៅខាងក្រោម ស្ថានទីដែលយើងអាចមើលដឹងមើលឃើញមុននូវខ្យល់ព្យុះគ្រោះមហន្តរាយដែលកំពុងមកអំពីពីចម្ងាយ ស្ថានទីដែលយើងអាចឈរជ្រោមជ្រែងបាំងព្យុះបាំងភ្លៀងឲ្យអ្នកទីទៃ ជាស្ថានទីដែលពួកយើងអាចយល់ពីអារម្មណ៍ដទៃៗផ្សេងៗដែលមិនអាចនឹងបរិយាយរៀបរាប់់អស់ និងជាស្ថានទីដែលផ្តល់តម្លៃនិងមោទនភាពចំពោះខ្លួនរបស់ពួកយើង។ ដើមឈើមាត់ជ្រោះទាំងឡាយអឺយ! អ្នកមិនឯកាឡើយ ទោះបីជាក្នុងក្រសែរភ្នែកអ្នកដទៃ អ្នកជាដើមឈើដែលគ្មានតម្លៃម់លទៅគួរឲ្យអាណិតគួរឲ្យសង្វែកពេកក្រៃ តែចំពោះរូបខ្ញុំដែលកំពុងឈរមាត់ជ្រោះដូចគ្នានេះ ខ្ញុំបានយល់ពីតម្លៃរបស់អ្នក ហើយខ្ញុំពិតជាមានមោទនភាពចំពោះរូបអ្នកដែលខំប្រឹងតស៊ូរងគ្រោះរហូតមក។

Comments
Post a Comment