ប្រណី
- Get link
- X
- Other Apps

អត្ថបទ: ប្រណី
ការអភ័យ ការប្រណី សេចក្តីមេត្តាករុណា ការមានមុទិតា ការយោគយល់អធ្យាស្រ័យ ការលើកទឹកចិត្តពោលពាក្យពេចន៍ពិរោះ ការប្រព្រឹត្តល្អ សេចក្តីល្អទៅតាមកាយវាចានិងចិត្ត សេចក្តីត្រេកអរនឹងអំពើល្អ -ល- សេចក្តីល្អទាំងនេះហើយជាផ្លូវដែលអាចនាំឲ្យអ្នកមានសេចក្តីសុខទាំងផ្លូវកាយផ្លូវចិត្ត។ ក្នុងចំណោមនោះ ការមិនបៀតបៀន ការមិនប៉ះពាល់ដល់ជិវិតដទៃ, ទាំងជីវិតមនុស្សទាំងសត្វ, ក៏ជាអំពើមួយដែលអាចឪ្យយើងចៀសផុតពីសេចក្តីទុក្ខអន្តរាយទាំងពួង។
រឿងរ៉ាវបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុន។ ដោយសារតែខ្ញុំត្រូវនៅមើលហាងកាហ្វេរបស់ខ្ញុំដែលទើបនឹងបើកបានត្រឹមតែប៉ុន្មានខែនេះ ដូច្នេះហើយរូបខ្ញុំក៏មិនងាយ(?)បានទៅផ្ទះដែលខ្ញុំធ្លាប់ស្នាក់នៅឡើយ។ បនដេក(?)របស់ខ្ញុំក៏រញ៉េរញ៉ៃដូចសំបុកមាន់ ចង្ក្រានបាយក៏ខ្ញុំមិនដែលបានរើរុះបើកមើលឡើយ រាល់ពេលដែលខ្ញុំទៅផ្ទះខ្ញុំត្រូវប្រញាប់ដាក់បោកខោរអាវដែលប្រឡាក់ ហើយអ៊ុតខោរអាវដែលបោកថ្ងៃមុន បន្ទាប់មកត្រូវត្រឡប់មកហាងវិញឲ្យបានលឿនជាទីបំផុត។ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានបើកមើលទូរដែលដាក់អីវ៉ាន់នៅក្រោមផ្ទះបាយ ក៏បានប្រទះឃើញសំបុកកណ្តុរដែលមានកូនទើបញាស់ថ្មីៗ រីឯម្តាយវាមិនបាននៅជាមួយកូនឡើយ ប្រហែលជាកំពុងតែចេញទៅរកចំណីដើម្បីយកមកឪ្យកូនទាំងដែលកំពុងយំញ៉េបៗ(?)ទាររកចំណីនេះហើយ។ ពេលដែលខ្ញុំឃើញភ្លាម ខ្ញុំក៏មានទឹកចិត្តមួយថាត្រូវតែកំចាត់ពពួកកណ្តុរចង្រៃទាំងនេះចេញពីផ្ទះឲ្យអស់ បើទុកវានៅប្រាកដជាធ្វើឲ្យផ្ទះយើងស្មោគគ្រោកមិនខានឡើយ។ គិតហើយខ្ញុំក៏បម្រុងនឹងយកវាទៅសម្លាប់ហើយបោះចោល ប៉ុន្តែភ្លាមៗនោះក៏ស្រាប់តែមានគំនិតមួយទៀតមករារាំងឃាំងខ្ញុំមិនឲ្យសម្លាប់ពួកវាឡើយ។ ព្រោះនៅភ្លាមៗនោះ ខ្ញុំបាននឹកឃើញថា មើលទៅពួកកណ្តុរនេះគួរឲ្យអាណិតណាស់ ទើបតែកើតមកប្រហែលបានពីរឬបីថ្ងៃ កំពុងយំចេបៗ(?)ឃ្លានអាហារ ហើយមកត្រូវឲ្យខ្ញុំសម្លាប់ទៀត ម្តាយក៏មិននៅមិនដឹងទៅរកចំណីដល់ស្ថានទីណៃ(?) ពេលត្រឡប់មកវិញមិនឃើញកូនមិនដឹងជាត្រូវយំសោកបោកខ្លួនយ៉ាងណាទេ។ ខ្ញុំគិតបានមួយសន្ទុះហើយ ក៏មានចិត្តអាណិតសណ្រោសប្រោសប្រណីមិនចង់សម្លាប់បំបែកម៉ែកូនកណ្តុរទាំងនេះឡើយ ប៉ុន្តែបើខ្ញុំមិនយកវាចេញទេ កណ្តុរទាំងនេះនឹងរើរុះធ្វើឲ្យផ្ទះស្មោគគ្រោកមិនខាន។ តាមពិតទៅពពួកសត្វស្មោគគ្រោគទាំងនេះវារស់នៅកន្លែងដែលមានអីវ៉ាន់រញ៉េរញៃ ដោយសារតែផ្ទះយើងមានអីវ៉ាន់ស្តុក(?)រញ៉េរញ៉ៃច្រើនដូច្នេះហើយទើបពួកវាមកនៅ បើគិតបន្ទោសតែពពួកវាក៏មិនត្រូវឡើយព្រោះវាជាកំហុសមួយរបស់ខ្ញុំដែរដែលមិនរៀបចំគេហដ្ឋានឲ្យស្រឡះមានសណ្តាប់ធ្នាប់ល្អ។ គិតចុះគិតឡើងខ្ញុំក៏សម្រេចចិត្តយកវាចេញទៅដាក់់នៅកន្លែងចាក់សម្រាមទាំងសំបុកទាំងដែលមានចិត្តអាណិត បើទុកវានៅ ពូកវានឹងនាំជម្ងឺផ្សេងមកយើង បើសម្លាប់ពួកវាចោលយើងនឹងមានបាប ម្ល៉ោះហើយទុកឲ្យពួកគេនៅតាមកម្មទៅចុះ ពេលម្តាយពួកវាមកវិញប្រាកដជាយំសោកបោកខ្លួនបោកប្រាណមិនខាន ធ្វើម្តេចនេះប្រហែលជាកម្មរបស់ពួកវាហើយ។ រហូតមកដល់ពេលនេះខ្ញុំក៏នៅតែនឹកគិតពីពួកវារហូត មិនដឹងជារស់រៀនឬត្រូវស្លាប់យ៉ាងណា តែការកើតស្លាប់វាអា្រស្រ័យទៅលើកម្ម បណ្តោយទៅតាមកម្មរបស់ពួកវាទៅចុះ។
ប៉ុន្មានថ្ងៃក្រោយមកទៀត ខ្ញុំបានឃើញស្ករនៅក្នងថង់ដេកដួលចោលនៅលើតុ ខ្ញុំក៏លើកវាយកទៅដាក់នៅលើធ្នើរកែវដើម្បីកុំឲ្យវាកំពប់ តែខ្ញុំប្រហែសមិនបានចងមាត់ថង់ឲ្យជិតឡើយ។ មិនបានប៉ុន្មាននាទីផង ពពួកស្រមោចក៏តម្រង់ជួរគ្នាសំដៅមករោមស្ករដែលខ្ញុំដាក់ចោលនៅលើធ្នើរនេះ។ ពពួកសត្វទាំងនេះ វាមានលក្ខណៈខុសៗប្លែកពីគ្នាទៅតាមធម្មជាតិ។ កណ្តុរជាសត្វដែលរស់នៅបន(?)កន្លែងស្មោគគ្រោគ ចំណែកស្រមោចវាធ្វើសំបុកនៅក្នុងដីឬដំបូក តែពួកស្រមោចនេះវាចូលចិត្តស្ករណាស់ ឲ្យតែប្រហែសបន្តិចស្ករច្បាស់ជាត្រូវបានរោមដោយពពួកស្រមោចមិនខានឡើយ។ នៅពេលដែលខ្ញុំឃើញស្រមោចកំពុងរត់សំដៅជាជួរមករោមស្ករដែលខ្ញុំដាក់នៅធ្នើរ ភ្លាមៗនោះចិត្តរបស់ខ្ញុំបានបញ្ជារឲ្យដៃរបស់ខ្ញុំទៅយកថ្មាំសម្លាប់សត្វល្អិតមកបា្ញញ់សម្លាប់វាអោយស្លាប់កុំឲ្យពពួកសត្វចង្រៃនេះមានជីវិតរស់នៅធ្វើឲ្យខាតបង់ឡើយ។ ទង្វើរនេះជាធម្មជាតិរបស់របស់មនុស្ស ជាទូទៅរាល់ដែឡឃើញសត្វតិច្ឆានមកយាយីគឺត្រូវតែសម្លាប់មិនឲ្យសេសសល់ឡើយ ព្រោះទង្វើរបែបនេះត្រូវបានដិតតាមក្នុងមនោគតិរបស់មនុស្សតាំងពីយូរលង់ណាស់មកហើយរហូតមកដល់សព្វថ្ងៃ ក៏ប៉ុន្តែជាសំណាងល្អ ដោយសារតែមានអ្នកប្រាជ្ងទស្សនៈវិទ្យាជាច្រើនបានខិតខំប្រឹងប្រែងស្វៃងយល់ពីច្បាប់ធម្មជាតិមកពន្យល់ដល់មនុស្សឲ្យចេះគិតពិចារណារកសេចក្តីល្អនិងសេចក្តីសុខ ទើបមានមនុស្សមួយចំនួនទោះបីជាត្រូវគំនិតអសប្បុរសមកសណ្ឋិតក្នុងមណ្ឌលនៃគតិរបស់ខ្លួនក៏ដោយក៏មានគំនិតសប្បុរសនឹងលេចចេញមកប្រឆាំងនឹងការគិតមិនល្អទាំងឡាយ។ រំពេចដែលខ្ញុំបម្រុងនឹងលើកយកថ្នាំសម្លាប់សត្វល្ធិតមកបាញ់ពពួកស្រមោចនេះ កំឡុងពេលនោះខ្ញុំក៏មានជាគំនិតពិចារណាហេតុផលថា “ពួកស្រមោចនេះមិនមានកំហុសឡើយ វាគ្រាន់់តែមករោមជាតិផ្អែមទៅតាមធម្មជាតិរបស់វាទេតើ ពួកសត្វវាមិនចេះគិតដូចមនុស្សឡើយ ដូចច្នេះហើយខ្ញុំដែលជាអ្នកមានខួរក្បាលចេះពិចារណាទេតើដែលជាអ្នកខុស។ ខ្ញុំគួររៀបចងមាត់ថង់ដែលមានស្ករនៅក្នុងហ្នឹងកុំឲ្យមានប្រហោង ទើបស្រមោចវាមិនអាចចូលបាន”។ ពេលនោះហើយដែលខ្ញុំបានដឹងខ្លួនខុសហើយក៏ឈប់មានបំណងសម្លាប់ពួកស្រមោចដែលគ្មានកំហុសនេះតទៅទៀត។ ជំនួសឲ្យការបាញ់សម្លាប់ពួកវា ខ្ញុំបានយកថង់ស្ករនោះមកចងរុំឲ្យជិតឈិងហើយទុកនៅកន្លែងដដែល។ ប្រមានជា៥នាទីក្រោយមក ពួកស្រមោចដែលបានមករោមស្ករដែលខ្ញុំទុកប្រហែសបានរលាយបាត់ស្រមោលឈឹងដូចទេវតាជប់។
អ្វីៗទាំងឡាយសុទ្ធតែមានហេតុផលដើម្បីរស់រានមានជីវិតនៅលើលោក។ គ្រួសារកណ្តុរនិងពពួកស្រមោចដែលខ្ញុំបានបរិយាយខាងលើ ពួកវាក៏មានហេតុផលទៅតាមធម្មជាតិរបស់វាដែរ។ ដូច្នេះហើយ យើងជាមនុស្សដែលមានគតិសម្រាប់គិតពិចារណានេះ គួរតែចេះប្រើគំនិតពិចារណាហេតុផលឲ្យអស់ពិសមត្ថភាពមុននឹងប្រព្រឹទ្ធទង្វើផ្សេងៗ។ ដើម្បីកាត់បន្ថយកំហុស កាត់បន្ថយការធ្វើទង្វើដែលអាចធ្វើឲ្យជីវិតដទៃមានសេចក្តីទុក្ខ មនុស្សទាំងឡាយគួរទុកពេលដកឃ្លាបន្តិចដើម្បីឲ្យសតិរបស់យើងអាចមានពេលដាស់តឿនអារម្មណ៦គិតឃើញពីមូលហេតុនិងកម្មវិបាកនៃទង្វើដែលបម្រុងនឹងធ្វើ។ នៅពេលដែលមនុស្សភាគច្រើនអាចមាននូវគំនិតពិចារណាបានច្រើន នោះការអភ័យ ការសណ្តោសប្រណី សេចក្តីសុខ ការមិនបៀតបៀន ការយោគយល់អាធ្យាស្រ័យ -ល- សេចក្តីល្អទាំងនេះនឹងលេចចេញឡើងមកក្នុងសង្គមមនុស្សដោយឯកឯង។ នៅពេលដែលសេចក្តីល្អទាំងនេះកើតឡើហើយនោះ ពិភពលោកនឹងពោរពេញទៅដោយសន្តិសុខ សុវត្ថិភាពជាមិនខាន។ ការបៀតបៀន ការសម្លាប់ ការមិនអភ័យ ការមិនទទួលស្គាល់កំហុស អំពើទាំងនេះមិនមែនជាទង្វើរបស់បណ្ឌិតឡើយ។
សម្រាយពាក្យ៖
១. បនដេក (ន) កន្លែងដេក, បន្ទប់ដេក, ជាក្រៀមភាសារបស់អ្នកភូមិភាគខាងជើងនិងពាយ័ព្យ។
២. ស្ថានទីណៃ (ន) ទីកន្លែងណា, ជាក្រៀមភាសារបស់អ្នកភូមិភាគខាងជើងនិងពាយ័ព្យ។

See Less
Edit
11Mrr Pov, Khiev DaRa and 9 others
Like
Comment
Share
Comments
Active
- Get link
- X
- Other Apps
Comments
Post a Comment