ឆ្លងកាត់វាលមួយទៅ Über die Felder
ឆ្លងកាត់វាលមួយទៅ
Über die Felderអ្នកនិពន្ធ៖ហែរម៉ាន ហេស្សេ (HERMANN HESSE)
បកប្រែ៖ ខ្វាតប៊ុនរ័ត្ន
ពពកហោះកាត់លើវេហា
លុះដើរឆ្លងកាត់វាលទៅ វាយោរបោកបក់ប៉ះកាយា
ក៏ដើរត្រាច់ចរយាត្រា ឆ្លងកាត់វាលមួយទៀតទៅត្រើយ
ឳ! អ្នកម្តាយកូនអើយ ជិវិកកូនវង្វេងធ្លាក់ចូលរណ្តៅហើយ។
ស្លឹកឈើក៏ហើរជ្រុះមកលើកេសា
បក្សីបក្សាទ្រហោយំរពងលើមែកព្រឹក្សា
ឳស្រុកកំណើតខ្ញុំអើយអ្នកនៅឯណា
ឬនៅម្ខាងបុព្វតាដ៏សែនឆ្ងាយនោះណី?
សម្រាយ:
ពពក=វត្ថុបាំងបិទសុរិយាដែលជាឧបសគ្គនៃពន្លឺជះមកលេីផែនដីដី
វាយោ:ភាពឯកា កេីតទុក+្ខពព្រួយ
វាល:ទីដែលគ្មានគោលដៅ គ្មានកោះគ្មានត្រេីយធ្វើអោយវង្វេង
រណ្ដៅ:ទីដែលធ្វើអោយជាប់គាំង ជីវិតត្រូវធ្លាក់ដល់សូន្យ
ស្លឹកឈើហេីរ: ជីវិតរសាត់អណ្ដែតតាមខ្យល់មិនដឹងធ្លាក់ដល់ដីពេលណា
បក្សីយំ:សម្រែករបស់កវីដែលកំពុងវង្វេងនៅវាលដែលគ្មានភូមិស្រុក
ស្រុកកំណើត:ទីដែលកវីប្រាថ្នាចង់ទៅ ក្តីសុបិនឬគោលដៅ
Comments
Post a Comment