កុលាបនិងម្រះព្រៅ
កុលាប និងម្រះព្រៅ
រៀលរាល់វេលាម៉ោងប្រាំព្រឹក ខ្ញុំតែងតែនឹកមមៃស្រមៃដល់រសជាតិរបស់កាហ្វេដែលល្វីងជានិច្ច។ ទោះបីជាវាមានរសជាតិល្វីងប៉ុណ្ណាក៏ដោយ ឲ្យតែដល់ពេលដល់វេលាគឺត្រូវតែងើបមករកផឹកកាហ្វេដែលល្វីងនេះជានិច្ច។ មិត្តភក្តិទាំងឡាយតែងតែសួរខ្ញុំថា “បើល្វីងអត់មានរសជាតិអញ្ចឹងផឹកធ្វើអី?” តែខ្ញុំក៏មិនដឹងថាត្រូវឆ្លើយយ៉ាងណា មានតែឆ្លើយផ្តេសផ្តាសថា វាមិនខុសអីពីអ្នកផឹកស្រានោះទេ ដឹងថាល្វីងពិបាកលេបហើយ ក៏នៅតែប្រឹងផឹកមិនឲ្យចាញ់់អ្នកដទៃ។ ប៉ុន្តែតាមពិតទៅអ្វីៗទាំងឡាយសុទ្ធតែមានមូលហេតុ ទើសត្រង់ថា មូលហេតុនោះវាអាស្រ័យទៅលើមនុស្សម្នាក់ៗ អ្នកខ្លះក៏ចង់យល់ អ្នកខ្លះមិនចង់យល់ អ្នកខ្លះចង់ដឹង ឯអ្នកខ្លះមិនចង់ដឹង អ្នកខ្លះចង់ដឹងចង់យល់ដែរតែនៅតែមិនយល់ -ល-។ គិតទៅធម្មជាតិជាមនុស្សពិតជាពិបាកមែន។ ប្រហែលជាធម្មជាតិផ្សេងៗដែលមិនមានគំនិតគិតគូររកហេតុផល និងបេះដូងសម្រាប់ខ្វាយខ្វល់ពីរឿងផ្សេងៗមិនពិបាកដូចមនុស្សទេមើលទៅ។
នៅក្នុងសួនក្រោយបន្ទប់របស់ខ្ញុំ មានដាំដើមរុក្ខជាតិតូចៗជាច្រើន។ នាវេលាម៉ោង៥ព្រឹក បន្ទាប់ពីក្រោកពីដំណេក អ្វីដែលខ្ញុំធ្វើមុនគេបំផុតនោះគឺ ហាត់ពត់ខ្លួនប្រាណ ហើយទៅស្រោចផ្កានិងរុក្ខជាតិដែលដាំនៅខាងក្រោយផ្ទះ។ នៅក្បែរទ្វារ ខ្ញុំបានដាក់ដាំដើមកុលាបតឿ[1]ពីរដើម ហើយនិងម្រះព្រៅមួយដើមដាក់ជាប់គ្នាតំរៀបជាជួរ។ រៀងរាល់ព្រឹកខ្ញុំតែងតែស្រោចផ្កាកុលាបនិងម្រះព្រៅនេះមុនគេ ដោយសារតែពេលបើកទ្វាទៅវានៅជិតដៃជាងគេ ហើយកុលាបក៏ជារុក្ខជាតិដែលខ្ញុំស្រលាញ់ជាងគេដែរក្នុងចំណោមរុក្ខជាតិផ្សេងៗដែលខ្ញុំដាំនៅក្នុងសួន។ ហេតុតែមានការស្រលាញ់អាណិតអាសូរចំពោះពួកវាខ្លាំងពេក ទោះបីជាមានរឿងអ្វីក៏ដោយ ក៏មិនដែលហ៊ានយកដៃទៅប៉ះ ឬក្តិចស្លឹកត្រួយពួកវាឡើយ។ ប្រហែលជាពួកវាបានចិត្តខ្លាំងហើយមើលទៅ។ ចំណែកឯម្រះព្រៅវិញគឺដាំដើម្បីយកទៅដាក់ក្នុងសម្លសម្លុក មិនបានទុកជាសម្រាប់លំអ ឬថ្នាក់ថ្នមអ្វីឡើយ ម្លោះហើយមិនសូវដែលយកចិត្តទុកដាក់ទៅលើវាឡើយ។ តែទោះបីជាយ៉ាងណាក៏ដោយ ជីវិតតែងមិនទៀង មិនថាមនុស្ស មិនថាសត្វ ឬរុក្ខជាតិឡើយ ម្នាក់ៗទោះបីជាខុសគ្នាយ៉ាងណាក៏ដោយ ក៏ទីបំផុតភាពក្រៀមស្វិតស្រពោននឹងមកយារយីគ្រប់ជីវិតនៃធម្មជាតិជាក់ជាមិនខាន។
កាលពីចុងសប្តាហ៍មុន ខ្ញុំបានទៅបោះតង់(?) និងឡើងភ្នំមួយនៅឯតំបន់ជួរភ្នំក្រវាញខេត្តកំពង់ស្ពឺក្នុងរយៈពេល ១ យប់ ២ ថ្ងៃ។ រៀងរាល់ពេលដែលខ្ញុំមានកិច្ចការងារចុះទៅតាមខេត្តម្តងៗ ឬក៏ត្រូវទុកផ្ទះចោល ខ្ញុំតែងតែពឹងពាក់ប្អូនដែលនៅជាមួយឲ្យជួយស្រោចផ្កានិងរុក្ខជាតិដែលខ្ញុំដាំជានិច្ច។ ក៏ប៉ុន្តែជាអកុសល ដូចពាក្យចាស់លោកពោលថា “ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច” ម្តងនេះខ្ញុំចាកចេញពីផ្ទះដោយភ្លេចឈឹងអំពីរុក្ខជាតិទាំងឡាយដែលតែងតែរង់ចាំទទួលទឹកពីរូបខ្ញុំ។ ម្តងនេះ ខ្ញុំមិនបានផ្តែផ្តាំឲ្យប្អូនខ្ញុំស្រោចទឹកផ្កានិងរុក្ខជាតិទាំងនោះឡើយ។ មិនដឹងជាពួកវារង់ចាំ និងស្រេកឃ្លានទឹកប៉ុណ្ណាទេណ៎! ប្រហែលជារង់ចាំមើលផ្លូវទឹក ចាំហើយចាំទៀត ប្រៀបបីដូចជានាងសិលាចាំប្តីដែលគេតែងតែតំណាលតគ្នាហើយមើលទៅ។ ប្រហែលជាពួកវាត្រូវយំសោកបោកខ្លួនព្រោះតែភាពស្រេកឃ្លាន និងភាពក្តៅអន្ទះអន្ទេងហើយមើលទៅ។ គ្រាន់តែគិតស្រម៉ៃក៏គួរឲ្យអាណិត និងគ្រាំគ្រាខ្លោចផ្សារទៅហើយ។
អស់រយៈពេលមួយយប់និងពីរថ្ងៃ ខ្ញុំក៏បានត្រលប់មកផ្ទះនៅភ្នំពេញវិញ។ នៅតាមផ្លូវដែលខ្ញុំត្រលប់មកផ្ទះ ចិត្តនិងខួរក្បាលរបស់ខ្ញុំ គឺបានគិតមមីមមៃទៅតែនឹងផ្កានិងរុក្ខជាតិដែលរង់ចាំដំណក់ទឹកយ៉ាងក្រៀមក្រោះខ្លោចផ្សា។ ពេលមកដល់ផ្ទះភ្លាម ខ្ញុំក៏ប្រញាប់រត់ស្ទុះទៅសួនខាងក្រោយផ្ទះ ដើម្បីពិនិត្យមើលរុក្ខជាតិទាំងអស់នោះថាវាយ៉ាម៉េចយ៉ាងម៉ាទៅហើយ។ ដូចដែលខ្ញុំបានគិតមែន រុក្ខជាតិទាំងឡាយដែលមាននៅក្នុងសួនភាគច្រើនបានក្រៀមស្វិតស្រពោនអស់ទៅហើយ លើកលែងតែរុក្ខជាតិដែលតស៊ូនឹងកម្តៅសែងព្រះសូរិយាបានយូរ ពួកនេះវានៅមានកម្លាំងងើបត្រង់់ខ្លួន ហាក់ដូចជាកំពុងញញឹមស្វាគមន៍ការត្រលប់មកវិញរបស់រូបខ្ញូំ។ ចំណែកកុលាបដែលខ្ញុំតែងតែស្រលាញ់ថ្នាក់ថ្នមជាងគេនោះ និងម្រះព្រៅដែលខ្ញុំមិនដែលយកចិត្តទុកដាក់ជាមួយនោះ ក៏ក្រៀមស្វិតស្រពោនទន់ទោរគួរឲ្យអនិច្ចារ។ម្លោះហើយខ្ញុំក៏ស្ទុះហក់ទៅដងទឹកមកស្រោចពួកវាភ្លាមមួយរំពេច។ មួយសន្ទុះក្រោយមក កុលាបនិងម្រះព្រៅក៏មានសាច់ឈាមស្រស់បស់ឡើងវិញបន្តិច។ ខ្ញុំឃើញដូច្នោះក៏យកដៃទៅស្ទាបអង្អែលដើមកុលាបដែលជាទីស្រលាញ់បំផុត។ រំពេចនោះ ស្រាប់តែមានបន្លាមកចាក់ចំដៃរបស់ខ្ញុំធ្វើឲ្យដុំឈាមក្រហមហូរចេញពីមុខរបួសដ៏សែនតូចឆ្មារនោះយ៉ាងក្រហមឆ្អិនឆ្ពៅ។ ប្រហែលជាដើមកុលាបខឹងខ្ញុំទេដឹង? មិននឹកស្មានថារុក្ខជាតិដែលខ្ញុំស្រលាញ់ជាងគេនេះ មានល្បិចកលលាក់ទុកមកចាំវាយបកប្រហារធ្វើឲ្យខ្ញុំមានរបួសអញ្ចឹងសោះ។ ចំណែកឯម្រះព្រៅវិញ កាលបើខ្លួនបានដំណក់ទឹកដើម្បីបានរស់រានមានជីវិតហើយនោះ ក៏បញ្ចេញក្លិនដ៏ក្រអូបឈ្ងុយឈ្ងប់របស់ខ្លួនមកប៉ះផ្ទាល់នឹងច្រមុះរបស់ខ្ញុំ ធ្វើឲ្យខ្ញុំភ្ងាក់ព្រើត(?)នឹកដល់ដើមម្រះព្រៅដែលមិនដែលទទួលបានការស្រលាញ់និងការយកចិត្តទុកដាក់ពីខ្ញុំបន្តិចនោះ។ ខ្ញុំក៏យកដៃទៅប៉ះស្លឹកវាថ្នមៗ ស្លឹកដ៏ស្រទន់ជាមួយនិងរោមតូចឆ្មាររបស់វា ធ្វើឲ្យខ្ញុំមានអារម្មណ៏ថាដូចត្រួវបានគេម៉ាស្សា(?)ដៃឲ្យថ្មមៗ ព្រមជាមួយនិងពាក្យលើកលែងអភ័យមួយម៉ាត់មកកាន់ខ្ញុំថា "មិនអីទេ"។ ពេលដែលខ្ញុំដកដៃចេញពីវាហើយក៏ដោយ ក៏វានៅតែផ្ញើក្លិនដ៏សែនក្រអូបរបស់វាទុកនៅក្នុងដៃរបស់ខ្ញុំដែរ។ “ឳអញអើយ! មិនគួរណាមើលឃើញតែកុលាបដែលស្អាតតែរូបរាងហើយមានលាក់ល្បិចកលអញ្ចឹងសោះ។ មិនគួរណាមើលមិនឃើញពីតម្លៃរបស់ម្រះព្រៅសោះ។
អ្វីៗវាមិនដូចជាការមើលឃើញនិងមិនដូចការគិតរបស់យើងមែន។ ដូចមានពាក្យស្លោកដែលគេនិយាយតៗគ្នាថា “កុំប្រញាប់រិះគន់សៀវភៅដោយមើលតែក្របខាងក្រៅ”។ យើងមិនគួរមើលតែសម្រស់ និងរូបរាងខាងក្រៅរបស់វត្ថុ ហើយបង្កើតឲ្យមានភាពលំអៀងដោយគ្រាន់តែមើលពីសម្រស់ខាងក្រៅនោះឡើយ។ ចូរអ្នកចងចាំថា “កុលាបដែលអ្នកទាំងឡាយស្រលាញ់រាប់អានជាខ្លាំអ វាមានរូបរាងស្អាតគួរឲ្យចាប់អារម្មណ៍ក៏ពិតមែន តែវាក៏មានបន្លាជាប់នៅនឹងទងរបស់វា យើងបានត្រឹមតែមើលឃើញថាវាស្អាត តែពេលដែលយើងយកដៃទៅប៉ះដោយគ្មានការប្រុងប្រយ័ត្ននោះ យើងនឹងអាចមុតដៃជាមិនខាន។ ចំណែកឯម្រះព្រៅវាមិនមានរូបរាងគួរឲ្យទាក់ទាញក៏ពិតមែន តែវាមិនដែលធ្វើឲ្យនរណាម្នាក់មានរបួសស្នាមឡើយ វាមានតែចាំព្យាបាលរបួសគេឲ្យជារហូតជាដរាប"៕
한역*
나는 매일 아침 5시가 되면 늘 커피가 생각나서 기상하게 된다. 커피는 아무리 맛이 쓰더라도 시간이 되면 커피만 생각나게 된다. 커피 중독에 빠졌을까. 친구들이 나에게 가끔 이러한 질문을 하기도 한다. "네가 좋아하는 커피 말이야. 맛없는데다 약보다 엄청 쓴데 왜 미시는 게 좋아?". 이럴 때마다 나는 어떻게 대답해야 할지 잘 몰랐었다. "사람들이 맥주와 소주를 좋아하듯이 나도 커피를 좋아해. 이유기 있겠지만..." 나는 항상 아렇게 대답을 한다. 사실은 아무 이유없이 술을 마시는 사람이 있겠지만 타당한 이유로 마시는 사람도 많이 있을 것이다. 남에게 설득되지 않는 이유도 있겠고 설득하려 노력하여도 안 되는 이유이기도 한다. 인간은 자기 멋대로 생각하는 생명체이니 말이다. 생각해 보니 인간으로 태어난 생명체들이 참 고통스럽다. 신체적으로 제일 고통스럽고 정신적으로도 극히 고통스럽다. 다른 동물로 태어나면 그리 고통스럽지 않을까 싶다. 수많은 일들을 고민하고 아파해야 할 마음도 뇌도 없으니 말이다.
내 집 뒷마당에 여러 중류의 목체들이 심어져있다. 오전 5시 되면 얼어나고 나서 내가 제일 먼저 할일은 스트레칭하고 그 마당에 있는 야체와 화초.화목(花木)들에게 물을 주는 일이다. 문옆엔 줄로 장미 2 그루와 고수 한 그루가 놓여 있다. 장미와 고수가 문 옆에 심어져 있기에 아침마다 이 장미와 고수에 먼저 물을 주어야 한다. 그리고 장미는 이 마당에 심어져 있는 화초들 중에 내가 가장 아끼고 사랑하는 화초다. 그 옆에 고수나무 코스모스 그리고 국화 있더라도... 이 화초들을 너무 좋아하는 너머지 하늘이 무너지더리도 건드리거나 잎을 만지지는 일들이 모조건 없어야 한다.

Comments
Post a Comment